ស្រ្តីម្នាក់បើក រថយន្ត​នីសាន់បុក​រះ​​ ​ម៉ូតូ​ចំនួន​៦គ្រឿង​ បណ្តាល​ឲ្យ​រង ​របួស​ធ្ងន់​ស្រាលជាច្រើននាក់ទាំង​ព្រលឹម នៅ​ផ្លូវ​ចូល​បុរី​វិមាន​សុភមង្គល!

0
242

ភ្នំពេញ ៖ ស្រ្តីម្នាក់បើក រថយន្ត​នីសាន់បុក​រះ​​ ​ម៉ូតូ​ចំនួន​៦គ្រឿង​ បណ្តាល​ឲ្យ​រង ​របួស​ធ្ងន់​ស្រាលជាច្រើននាក់ទាំង​ព្រលឹម នៅ​ផ្លូវ​ចូល​បុរី​វិមាន​សុភមង្គល! ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​​ វេលា​ម៉ោង​៧​​ព្រឹក​ នៅ​ថ្ងៃទី​១០​ ខែ​មករា​ ឆ្នាំ​២០១៩​ តាម​បណ្ដោយ​ផ្លូវ​២១៧​ កែង​និង​ផ្លូវ​ចូល​បុរី​វិមាន​សុភមង្គល​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ទី​៣​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ខណៈអ្នកជិះម៉ូតូកំពុងឈប់ស្តុប ស្រាប់តែរថយន្តនីសាន់ ពាក់ស្លាកលេខ កំពង់ធំ 2A-2092 បានមកបុកម៉ូតូ ពីក្រោយទាំងកំរោលតែម្តង បណ្តាល៣គ្រឿង ជាប់ក្រោយរថយន្ត និងបីគ្រឿងទៀត បានរងការខួចខាត ចំណែកមនុស្សរងរបួសធ្ងន់ស្រាលជាច្រើននាក់ ។

ក្រោយកើតហេតុស្រ្តីជាម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភា្លមៗតែម្តង ។ ​ចំណែកម៉ូតូ៦គ្រឿង និងរថយន្តបង្កត្រូវសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុក ​នៅខណ្ឌខណ្ឌ​មានជ័យ​ដើម្បីដោះស្រាយនៅពេលក្រោយ ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here