នាថ្ងៃទី០៩ និង១០ ខែសីហា ឆ្នាំ២០១៩ ផ្លូវជាតិលេខ ៥៥ បានរងគ្រោះដោយបាក់ដីធ្លាក់មកលើតួផ្លូវ ចន្លោះ គ.ម ១៤៣ ដល់ គ.ម ១៦០ (តំបន់លើភ្នំ ១៥០០) បណ្តាលអោយមានការកាត់ផ្តាច់ចរាចណ៍ ដោយសារភ្លៀងធ្លាក់ជោកជាំច្រើនថ្ងៃជាប់ៗគ្នា។
ក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរមូលដ្ឋាបានសហការណ៍គ្នាយកគ្រឿងចក្រ កៀរ និងចូកដី ដើមឈើចេញហើយ ចរាចរណ៍ក៏អាចដំណើរការបានវិញ ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់មកទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលេីនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នទាំងអស់គ្នាដេីម្បីសុខសុវត្ថិភាពក្នុងការធ្វេីដំណេីរ៕