ពិតជារន្ធត់មែន ក្មេងស្រី និងក្មេងប្រុស លង់ទឹកស្លាប់ក្នុងរណ្តៅ ម្តាយទាំងពីរនាក់ យំបោកខ្លួនដួចអកស្ទើរគាំងបេះដូង ស្លាប់

0
1371

បន្ទាយមានជ័យ៖ ពិតជារន្ធត់មែន ម្តាយឪពុក សពក្មេងស្រី និងក្មេងប្រុស យំបោកខ្លួនដួចអក ស្ទើរគាំង បេះដូង ស្លាប់ទាំងអស់គ្នាដោយ សារ តែបានឃើញកូនជាទីស្រឡាញ់លង់ ទឹកស្លាប់ក្នុងរណ្តៅ ម៉ៃខូពេលដែល ក្រុមគ្រួសាររបស់សពជាប់រវល់ធ្វើពិធីឡើងផ្ទះថ្មីនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នៅចំណុចក្រោយ ក្រុមហ៊ុនទឹក ស្អាត ប្រហែល៥០០ម៉ែត្រ ភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក ទូច ដែលត្រូវជាបងម្តាយសពទាំងពីនាក់បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថានៅថ្ងៃទី១៣នោះក្រុមគ្រួសាររបស់ប្អូនគាត់បានធ្វើពិធីឡើងគេហដ្ឋានថ្មីដោយអញ្ជើញភ្ញៀវញាត្តិមិត្តជិតខាងពិសេសប្អូនបង្កើតនៅបាត់ដំបងឲ្យចូលរួមកម្មពិធីឡើងផ្ទះថ្មីនោះផងដែរ។លោកទូចបានបញ្ជាក់ឲ្យដឹងទៀតថាពិធីឡើងគេហដ្ឋានថ្មីធ្វើទៅដោយចប់ចុងចប់ដើមដោយមិនចាប់អារម្មណ៍ពីកូនបាត់ពីថ្មើរណានោះឡើយលុះពេលភ្ញៀវចេញទៅផ្ទះវិញអស់ម្ចាស់ផ្ទះបានយកលុយមករាប់ស្រាប់តែពេលនោះបាត់កូនទាំង២នាក់មិនដឹងទៅណាក៏ឆោឡោឡើងហើយដើររកពេលដើរទៅដល់ស្រះម៉ៃខូនៅក្រោយពីផ្ទះប្រហែល១០០ម៉ែត្រស្រាប់តែឃើញស្បែកជើងក្មេងទាំង២ហើយក៏ចុះរាវរកឃើញសពក្មេងទាំង២បានបីយកមកផ្ទះដោយក្មេងទាំង២នាក់នៅសភាពទន់នាំគ្នារលាក់ឲ្យចេញទឹកទោះបីខិតខំរលាក់យ៉ាងណានៅមិនដឹងខ្លួនព្រោះក្មេងទាំង២នាក់នេះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពីកើតហេតុរួចមាននគរបាល និងកំលាំងអាវុធហត្ថជំនាញ ចុះមកដល់កន្លែង កើតហេតុដើម្បីធ្វើការពិនិត្យសព។ លោកវរសេនីយ៍ឯក ស៊ីឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹង ថាសពក្មេងស្រី រងគ្រោះ មានឈ្មោះជាដាវរី អាយុ ៥ឆ្នាំ ម្តាយឈ្មោះ ង៉ាន់សុជាតិ ប្តីឈ្មោះ ដុកធីតា រស់នៅភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ចំណែកសពក្មេងប្រុសមានឈ្មោះត្រាំសាន់ ប្រុសអាយុ ៦ឆ្នាំ ឪពុកឈ្មោះ ហេង ត្រា ម្តាយឈ្មោះង៉ាន់លី រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបងលោក ស៊ីឌី បានបញ្ជាក់ឲ្យដឹងទៀតថាក្រោយ ពីមន្ត្រីជំនាញរ បស់លោកធ្វើការត្រួតពិនិត្យរួចហើយបានធ្វើការសន្និដ្ឋានថាក្មេងទាំង២នាក់ពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដដោយឪពុក ម្តាយជាប់រវល់ក្នុងពិធីឡើងផ្ទះថ្មីមិនបានចាប់អារម្មណ៍ថាក្មេងទៅលេងទឹក គ្មានជាប់ ពាក់ព័ន្ធនិងអំពើប៉ងធ្វើឃាតនោះទេ សពត្រូវបានក្រុមគ្រួសាររៀប ចាត់តែងធ្វើបុណ្យតាមប្រពៃណី បន្តទៀតក្រោយពីឡើងផ្ទះថ្មីចប់៕

ដក់ស្រង់ពី fb កែសម្រួលដោយ NCNDaily

LEAVE A REPLY

Please enter your comment!
Please enter your name here