សៀមរាប៖ កាលពីប៉ន្មានម៉ោងមុននេះ មានការចែកចាយយ៉ាងព្រោងព្រៀត ភ្ជាប់ជាមួយមួយរូបថត ប៉ុន្មានសន្លឹក ដែលគេអោះអាងថាជាមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប យកជើងរបស់ខ្លួន ទៅចង្អុលស្លាកលេខម្ចាស់យាន្តយន្តរបស់គេ ដែលគេស្រលាញ់ស្ទើរយះសំពត់ថែមទាំងប្រើសម្ដីគួរឲ្យស្អប់ខ្ពើម មិនសាកសម្យជាមន្ត្រីបម្រើសេវាសាធារណៈនៅកន្លែងឆៀករថយន្តខេត្តសៀមរាបសោះ ។
នេះបើយោងតាមគណនេយ្យហ្វេសប៊ុកឈ្មោះ យុវជន សន្តិភាព បានសសេរថា ( មន្ត្រីឆៀកឡានកំពូលឈ្លើយ ចរឹកមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបកំពូលឈ្លើយ យកជើងរបស់ខ្លួន ទៅចង្អុលស្លាកលេខម្ចាស់យាន្តយន្តរបស់គេ ដែលគេស្រលាញ់ស្ទើរយះសំពត់ថែមទាំងប្រើសម្ដីគួរឲ្យស្អប់ខ្ពើម មិនសាកសម្យជាមន្ត្រីបម្រើសេវាសាធារណៈនៅកន្លែងឆៀករថយន្តខេត្តសៀមរាបសោះ។ នេះបើយោងតាមប្រជាពលរដ្ឋដែលបានយកឡានទៅឆៀកនៅខេត្តសៀមរាបកាលពីថ្ងៃទី14ខែសីហាឆ្នាំ2019 ) ។
យ៉ាងណាមិញ សារពត័មានNCNdailyនិងប្រឹងប្រែងស្វែងរកប្រភពដទៃទៀត រឺមួយក៍ការបកស្រាយរបស់មន្រ្តី សាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ដើម្បីឲ្យបងប្អូនតាមដានពត៍មាននេះបន្តទៀត ៕
ប្រភព៖ យុវជន សន្តិភាព