តាមរយៈព័ត៌មានដែលចែកចាយថ្ងៃនេះបានអោយដឹងថា នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ ខាងមុខ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសជាសាធារណៈអំពីការលក់ឡៃឡុង ដោយស្រោមសំបុត្រទៅលើអចលវត្ថុរបស់លោកជំទាវ កែវ ម៉ាលី និងលោកស្រី កែវ ស៊ុយឆេង ចំពោះដី និងអាគារ ចំនួន ២៦ កន្លែង តម្លៃលក់អប្បបរមាជាង ៧លាន ២សែនដុល្លារ។ ទីកន្លែងលក់នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
គេមិនបានដឹងរឿងហេតុដែលនាំអោយមានការប្រកាសលក់ឡៃឡុងនេះទេ ។ ប៉ុន្តែតាមប្រភពមួយបានបង្ហេីបថា លោកជំទាវ កែវ ម៉ាលី ជំពាក់លុយធនាគារ BIDC របស់ប្រទេសវៀតណាមយូរមកហេីយ ។