នៅព្រឹកថ្ងៃទី១៩ សីហា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញបើកហឹបវិញ្ញាសាដោយផ្ទាល់ នៅមណ្ឌលប្រឡងវិទ្យាល័យ ព្រះស៊ីសុវត្ថិ

0
352

ភ្នំពេញ ​៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន អញ្ជើញ​បើក​ហឹប​វិញ្ញាសា​ដោយផ្ទាល់ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ ព្រះស៊ីសុវត្ថិ នៅ​ព្រឹក​ថ្ងៃទី​១ នៃ​ដំណើរការ​សំណេរ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​៖ ១៩ សីហា ២០១៩​ អមដំណើរដោយ ឯកឧត្តម ឃួង ស្រេង អភបាលរាជធានីភ្នពេញ ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ និងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ។​

សូមបញ្ជាក់ផងដែរ សម្រាប់ការប្រឡងនៅព្រឹកនេះ បេក្ខជន​បាន​ចូលក្នុង​មណ្ឌល​ប្រឡង​ទាំងអស់​គ្រប់​រាជធានី ខេត្ត ដោយមាន​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​គណៈមេប្រយោគ អាជ្ញា​ធរមាន​សមត្ថកិច្ច នៅ​ព្រឹក​ថ្ងៃទី​១ នៃ​ដំណើរការ​សំណេរ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​៖ ១៩ សីហា ២០១៩​។

​សម្រាប់ការការឡងនៅព្រឹកនេះ មានពីរមុខវិជ្ជា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ ( ប្រវត្តិវិទ្យា និង​ជីវវិទ្យា​) និង​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម (​ផែនដី​និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា​)៕​

ដោយ NCNDaily

LEAVE A REPLY

Please enter your comment!
Please enter your name here