សំណង់វិឡាស្កឹមស្កៃកំពុងសាងសង់អត់ច្បាប់មួយកន្លែង ត្រូវអាជ្ញាធរខណ្ឌឫស្សីកែវ ចុះផ្អាកដំណើរការនឹងដកហូតសំភារៈ

0
551

ភ្នំពេញ: ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចសំណង់វិឡាក្នុងភូមិគ្រឹះ ស្ថិតនៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ប្រភពពីអាជ្ញាធរ បញ្ជាក់ឲ្យដឹងថា សំណង់ផ្ទះវិឡានេះ សាងសង់មិនមានច្បាប់ឡើយ ហើយកន្លងមកអាជ្ញាធរខណ្ឌធ្លាប់ចុះផ្អាកការសាងសង់ និងណែនាំឲ្យម្ចាស់ទៅសុំច្បាប់សិន តែម្ចាស់មិនស្តាប់តាមការណែនាំ នៅតែបន្តសាងសង់រហូតជិតរួចរាល់ ទើបអាជ្ញាធរចុះទៅបញ្ឈប់ការសាងសង់ និងដកហូត ម៉ូទ័របុក, ម៉ូទ័រកាត់ប៉ែល ,ការ៉ូ ,ទុយយោ ,ខ្សែភ្លើង ព្រមទាំងសម្ភារ:មួយចំនួនទៀត យកមករក្សាទុកនៅសាលាខណ្ឌឫស្សីកែវ ដើម្បីឲ្យម្ចាស់មកសុំច្បាប់ឲ្យបានត្រឹមត្រូវជាមុនសិន ទើបអនុញ្ញាតឲ្យសាងសង់បន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here