ឯកឧត្តម អ៊ាង សុផល្លែត ជួបប្រជុំទ្វេរភាគី អនុប្រធានមូលនិធិអាកាសធាតុបៃតង ដើម្បីពិភាក្សាលើគម្រោងអាទិភាព និងកម្មវិធីសម្រាប់ GCF

0
279

ភ្នំពេញ៖ នាថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហាឆ្នាំ ២០១៩ នេះ ក្នុងឱកាសចូលរួមសន្និសិទ ស្តីពីកម្មវិធីសកល នៃមូលនិធិអាកាសធាតុបៃតង នៅ សាធារណរដ្ឋកូរ៉េ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន និងសហការី បានជួបប្រជុំទ្វេរភាគី ជាមួយលោក Mr. Javier Manzanares អនុប្រធានមូលនិធិអាកាសធាតុបៃតង( GCF) ដើម្បីពិភាក្សា លើគម្រោងអាទិភាព និងកម្មវិធីសម្រាប់ GCF។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់អំពីគម្រោងអាទិភាពសម្រាប់កម្ពុជា រួមមាន៖ រួមមាន (១) គម្រោងត្រៀម ស្តីពីការរៀបចំផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (២) គម្រោងត្រៀម ស្តីពីការលើកកំពស់ ការទទួលបានហិរញ្ញវត្ថុបៃតងនៅកម្ពុជា (៣) គម្រោងត្រៀម ស្តីពីការលើកកំពស់ចរាចរបៃតង តាមរយៈ ការប្រើប្រាស់ម៉ូតូអគ្គិសនីនៅកម្ពុជា (៤) គម្រោងភាពជាដៃគូរ ជាមួយវិស័យឯកជន សម្រាប់វិ ស័យក សិកម្មបរិស្ថាន និងជីវភាពធន់នឹងអាកាសធាតុ នៅតំបន់ខាងជើងបឹងទន្លេសាប (៥) គម្រោងប្រែ ប្រួលអាកាសធាតុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាមួយនេះដែរ ឯកឧត្តមរដ្ឋលេខា ធិការបាន លើកឡើងនូវគំនិតផ្តួចផ្តើមចំនួន០២ សម្រាប់ការគ្រប់គ្រងកាកសំណល់ និង ការកាត់បន្ថយ ការប្រើប្រាស់បំពង់បឺតផ្លាស្ទិច ដោយជំនួសរុក្ខជាតិក្នុងស្រុក។

លោក Mr. Javier Manzanares អនុប្រធានមូលនិធិអាកាសធាតុបៃតង លើកទឹកចិត្តដល់កម្ពុជា ក្នុងការរៀបចំកម្មវិធីជាតិសម្រាប់ GCF និងទទួលបានមូលនិធិផ្ទាល់ តាមរយៈស្ថាប័នទទួលសិទ្ធអនុវត្តគម្រោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here