បុរសខ្វិន និងពិការងគ្រោះម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងអណ្តាតភ្លើងឆេះ នៅកំពង់ចាម

0
256

ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង២៣និង២០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិល្វាលើឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម ខណៈម្តាយបានសង្ស័យទៅ លើកូនគាត់ជាអ្នកដុត ដោយសំអាងថា កន្លងមកជាច្រើន ដង មកហើយបានលួចដុតតែ ត្រូវបានក្រុមគ្រួសារ​ និងអ្នកជិតខាងជួយអន្តរាគមន៍ទាន់ពេល ។

ផ្ទះដែលត្រូវឆេះបំផ្លាញដោយអគ្គីភ័យខាងលើនេះ មានទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីឈើប្រក់សង្កសី ជញ្ជាំងស្លឹក ជាកម្មសិទ្ធិរបស់ឈ្មោះ ហុក បាក់ឡេង ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅទីកើតហេតុខាងលើ ។ កូនប្រុសគាត់ឈ្មោះ ស៊ុន លាងហ៊ាន់ អាយុ៤០ឆ្នាំ បានស្លាប់ក្នុងហេតុការណ៍ឆេះផ្ទះ ព្រោះតែពិកា និងខ្វិនដេកម្នាក់ឯង ព្រមទាំងបាត់បង់ អស់សម្ភារ:មួយចំនួនមាន (ម៉ូតូសង់កូរ៉េ១គ្រឿង, ម៉ាស៊ីនសាំង​​បូមទឹក១គ្រឿង , លុយ ១០០ដុល្លារ , និងសម្ភារៈប្រើប្រាស់ក្នុងគ្រួសារមួយចំនួនទៀត ត្រូវឆេះអស់ទាំងស្រុង) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here