រាជធានីភ្នំពេញ ចែកចេញជាខណ្ឌចំនួន ១៤ ដែលមានសង្កាត់ចំនួន ១០៥ ក្នុងចំណោមខណ្ឌទាំង ១៤ នោះ គឺ

0
1802

រាជធានីភ្នំពេញ ចែកចេញជាខណ្ឌចំនួន ១៤ ដែលមានសង្កាត់ចំនួន ១០៥ ។ ក្នុងចំណោមខណ្ឌទាំង ១៤ នោះ គឺមានខណ្ឌ ២ ដែលទើបបង្កើតថ្មី កាលពីខែមករាកន្លងទៅ គឺខណ្ឌបឹងកេងកង និងខណ្ឌកំបូល។ ខណ្ឌថ្មីទាំង២ នោះ បានកាត់សង្កាត់មួយចំនួនពីខណ្ឌផ្សេងៗ ពោលគឺខណ្ឌបឹងកេងកង កាត់ ៧សង្កាត់ពីខណ្ឌចំការមន ចំណែកឯខណ្ឌកំបូល កាត់យក ៦សង្កាត់ពីខណ្ឌពោធិសែនជ័យ និង ១សង្កាត់ ពីខណ្ឌដង្កោ។

សង្កាត់ទាំង ១០៥ ក្នុងខណ្ឌទាំង ១៤ របស់រាជធានីភ្នំពេញ រួមមានដូចខាងក្រោម៖

១.ខណ្ឌកំបូល (ទើបបង្កើតថ្មី) ចែកចេញជា ៧សង្កាត់

ឈ្មោះសង្កាត់ស្ថិតនៅក្នុងខណ្ឌកំបូលរួមមាន៖ សង្កាត់កំបូល, សង្កាត់កន្ទោក, សង្កាត់ឱឡោក, សង្កាត់ស្នោរ, សង្កាត់ភ្លើងឆេះរទេះ, សង្កាត់បឹងធំ និងសង្កាត់ប្រទះឡាង៕

២.ខណ្ឌបឹងកេងកង (ទើបបង្កើតថ្មី) ចែកចេញជា ៧សង្កាត់

ឈ្មោះសង្កាត់ស្ថិតនៅក្នុងខណ្ឌបឹងកេងកងរួមមាន៖ សង្កាត់បឹងកេងកេង១, សង្កាត់បឹងកេងកេង២, សង្កាត់បឹងកេងកេង៣, សង្កាត់អូរឡាំពិក, សង្កាត់ទំនប់ទឹក, សង្កាត់ទួលស្វាយព្រៃ១ និងសង្កាត់ទួលស្វាយព្រៃ២។

៣.ខណ្ឌព្រែកព្នៅ ចែកចេញជា ៥សង្កាត់

ឈ្មោះសង្កាត់ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅរួមមាន៖ សង្កាត់ព្រែកព្នៅ, សង្កាត់ពញាពន់, សង្កាត់សំរោង, សង្កាត់គោករកា និងសង្កាត់ពន្សាំង។

៤.ខណ្ឌជ្រោយចង្វារ ចែកចេញជា ៥សង្កាត់

ឈ្មោះសង្កាត់ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វាររួមមាន៖ សង្កាត់ជ្រោយចង្វារ, សង្កាត់ព្រែកលៀប, សង្កាត់ព្រែកតាសេក, សង្កាត់កោះដាច់ និងសង្កាត់បាក់ខែង។

៥.ខណ្ឌច្បារអំពៅ ចែកចេញជា ៨សង្កាត់

ឈ្មោះសង្កាត់ស្ថិតនៅក្នុងខណ្ឌច្បារអំពៅរួមមាន៖ សង្កាត់ច្បារអំពៅទី ១, សង្កាត់ច្បារអំពៅទី ២, សង្កាត់និរោធ, សង្កាត់ព្រែកប្រា, សង្កាត់វាលស្បូវ, សង្កាត់ព្រែកឯង, សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកថ្មី។

៦.ខណ្ឌពោធិ៍សែនជ័យ ចែកចេញជា ៧សង្កាត់
ឈ្មោះសង្កាត់ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យរួមមាន៖ សង្កាត់ត្រពាំងក្រសាំង, សង្កាត់សំរោងក្រោម, សង្កាត់ចោមចៅទី១, សង្កាត់ចោមចៅទី២, សង្កាត់ចោមចៅទី៣, សង្កាត់កាកាបទី១ និងសង្កាត់កាកាបទី២។

៧.ខណ្ឌសែនសុខ ចែកចេញជា ៦សង្កាត់
ឈ្មោះសង្កាត់ស្ថិតនៅក្នុងខណ្ឌសែនសុខរួមមាន៖ សង្កាត់ភ្នំពេញថ្មី, សង្កាត់ទឹកថ្លា, សង្កាត់ឃ្មួញ, សង្កាត់ក្រាំងធ្នង់, សង្កាត់អូរបែកក្អម និងសង្កាត់គោកឃ្លាង។

៨.ខណ្ឌឫស្សីកែវ ចែកចេញជា ៧សង្កាត់


ឈ្មោះសង្កាត់ស្ថិតនៅក្នុងខណ្ឌឬស្សីកែវរួមមាន៖ សង្កាត់ស្វាយប៉ាក, សង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ឫស្សីកែវ, សង្កាត់ច្រាំងចំរេះទី ១, សង្កាត់ច្រាំងចំរេះទី ២, សង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២។

៩.ខណ្ឌមានជ័យ ចែកចេញជា ៧សង្កាត់


ឈ្មោះសង្កាត់ស្ថិតនៅក្នុងខណ្ឌមានជ័យរួមមាន៖ សង្កាត់ចាក់អង្រែលើ, សង្កាត់ចាក់អង្រែក្រោម, សង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣, សង្កាត់បឹងទំពុនទី១ និងសង្កាត់បឹងទំពុនទី២។

១០.ខណ្ឌដង្កោ ចែកចេញជា ១២សង្កាត់

ឈ្មោះសង្កាត់ស្ថិតនៅក្នុងខណ្ឌដង្កោរួមមាន៖ សង្កាត់ដង្កោ, សង្កាត់ពងទឹក, សង្កាត់ព្រៃវែង, សង្កាត់ព្រៃស, សង្កាត់ក្រាំងពង្រ, សង្កាត់សាក់សំពៅ, សង្កាត់ជើងឯក, សង្កាត់គងនយ, សង្កាត់ព្រែកកំពឹស, សង្កាត់រលួស, សង្កាត់ស្ពានថ្ម និងសង្កាត់ទៀន។

១១.ខណ្ឌទួលគោក ចែកចេញជា ១០សង្កាត់
ឈ្មោះសង្កាត់ស្ថិតនៅក្នុងខណ្ឌទួលគោករួមមាន៖ សង្កាត់ផ្សារដេប៉ូទី ១, សង្កាត់ផ្សារដេប៉ូទី ២, សង្កាត់ផ្សារដេប៉ូទី ៣, សង្កាត់ទឹកល្អក់ទី ១, សង្កាត់ទឹកល្អក់ទី ២, សង្កាត់ទឹកល្អក់ទី ៣, សង្កាត់បឹងកក់ទី ១, សង្កាត់បឹងកក់ទី ២, សង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង។

១២.ខណ្ឌ ៧មករា ចែកចេញជា ៨សង្កាត់
ឈ្មោះសង្កាត់ស្ថិតនៅក្នុងខណ្ឌ ៧មករារួមមាន៖ សង្កាត់អូរឫស្សីទី ១, សង្កាត់អូរឫស្សីទី ២, សង្កាត់អូរឫស្សីទី ៣, សង្កាត់អូរឫស្សីទី ៤, សង្កាត់មនោរម្យ, សង្កាត់មិត្ដភាព, សង្កាត់វាលវង់ និងសង្កាត់បឹងព្រលឹត។

១៣.ខណ្ឌដូនពេញ ចែកចេញជា ១១សង្កាត់

ឈ្មោះសង្កាត់ស្ថិតនៅក្នុងខណ្ឌដូនពេញរួមមាន៖ សង្កាត់ផ្សារថ្មីទី ១, សង្កាត់ផ្សារថ្មីទី ២, សង្កាត់ផ្សារថ្មីទី ៣, សង្កាត់បឹងរាំង, សង្កាត់ផ្សារកណ្ដាលទី១, សង្កាត់ផ្សារកណ្ដាលទី២, សង្កាត់ចតុមុខ, សង្កាត់ជ័យជំនះ, សង្កាត់ផ្សារចាស់, សង្កាត់ស្រះចក និងសង្កាត់វត្ដភ្នំ។

១៤.ខណ្ឌចំការមន ចែកចេញជា ៥សង្កាត់

ឈ្មោះសង្កាត់ស្ថិតនៅក្នុងខណ្ឌចំការមនរួមមាន៖ សង្កាត់ទន្លេបាសាក់, សង្កាត់ទួលទំពូងទី ១, សង្កាត់ទួលទំពូងទី ២, សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ។

LEAVE A REPLY

Please enter your comment!
Please enter your name here