មុខសញ្ញា​ប្រេីប្រាស់​សារធាតុ​ញៀន​ត្រូវ​បាន ចេញ​ប្រតិបត្តិការ​បង្ក្រាប​បាន​ ០២នាក់និងឈានទៅឃាត់​ខ្លួ​ន​​មុខសញ្ញាសង្ស័យ​ពាក់ព័ន្ធ​សរុប​០៨​នាក់​ ដកហូ​តសម្ភារៈវត្ថុតាងថ្នាំញៀនបានមួយចំនួន

0
379

កំពង់ស្ពឺ​៖ មុខសញ្ញា​សង្ស័យ​ ០២នាក់​ត្រូវ​បានកំ​លាំងនគរបាល​ស្រុក​សំរោង​ទង​ ចេញ​ប្រតិបត្តិកា​រ​បង្ក្រាប​បាន​នៅចំណុចក្នុងវត្តអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ កាល​ពី​ថ្ងៃទី​២០​ ខែសីហា​ ឆ្នាំ​២០១៩​ ។

តាមការប​ញ្ជាក់​ពីលោកវរសេនីយឯក​ ឃុត​ សុផ​ល​ អធិការ​ស្រុក​សំរោង​ទង​ ថាមុខសង្ស័យទាំង​ពី​រ​គឺជាមុខសញ្ញាប្រេី​ប្រាស់​នូវ​សារធាតុ​ញៀន​ ​ជន​សង្ស័យ​ទាំងពី​រ​ មាន​ឈ្មោះ នី ផាន់ណេត ប្រុស ២០ឆ្នាំ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង​ជា​អ្នកកាន់ថ្នាំញៀ​ន​ និងឈ្មោះ ហែម វណ្ណា ប្រុស ១៨ឆ្នាំ ភូមិស្វា​យតាវង ឃុំសែនដី ស្រុកសំរោង​ទ​ង​ (បក្ខពួក​)។

ក្នុង​ប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​ដកហូតសម្ភារៈជាវត្ថុតាងរួមមាន​ ÷​គ្រឿងញៀន ចំនួន​ 4 កញ្ចប់,​ ម៉ូតូ(​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​)​ ​មួយ​គ្រឿ​ង​,​ ទូរស័ព្ទដៃ​ ចំនួន​ ០២គ្រឿង​។

 

យោងតាមចំលើយបឋមឈ្មោះ ហែម វណ្ណា ប្រា​ប់​ថា​គ្រឿងញៀន​នេះគឺទិញពីឈ្មោះ…ស្នាក់​នៅ​ផ្ទះសំណាក់​យីហោនាគមាសសៀវមុី ផ្លូវជា​តិ​លេ​ខ​ ០៣​ នៅម្ដុំខាងត្បូងផ្សារត្រាំខ្នារ​ ខេត្ត​តាកែវ​ ជំ​នាញ​បន្ដសហការស្រាវជ្រាវ​ និ​ងឈានទៅឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធ​សរុប​ ០៨នាក់​(មានអ្នកជូញ​ដូរ,អ្នកប្រេីប្រាស់)។

បច្ចុប្បន្ន​កំលាំងនគរបាល​ស្រុក​បានបញ្ជូនមុខស​ញ្ញា​រួមជាមួយ​និងសម្ភារៈ​វត្ថុតាង​ មកការិយាល័​យប្រឆាំងគ្រឿងញៀនខេត្ដ​ ដេីម្បី​សាកសួរ​និងកសាងសំណុំរឿងចាត់ការតាមនិតិវីធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here