(ភ្នំពេញ) យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបញ្ចេញឲ្យដឹង កាលពីសប្តាហ៍មុនថា បច្ចុប្បន្ននៅកម្ពុជាមានក្រុមហ៊ុនសាងសង់ជាតិ និងអន្តរជាតិ និងក្រុមហ៊ុន ប្រកបរបរ អាជីវកកម្ម សិក្សាគម្រោងប្លង់មានចំនួន១០៤៣ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសាងសង់ចំនួន១០០៣ក្រុមហ៊ុន និងក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ចំនួន៤០ក្រុមហ៊ុន។
ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនសមាជិកក្រុមហ៊ុន ធំជាងគេ៥០០នៅលើពិភពលោក បានចូល មកកាន់ទីផ្សារកម្ពុជាផងដែរ ដូចជា ក្រុមហ៊ុន4SEASONS, SINO, Manhard, ក្រុមហ៊ុនកំពុងសាងសង់ អាគារGold Tower42ជាដើម។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE Cambodiaបានរកឃើញថា បច្ចុ ប្បន្នមានក្រុមហ៊ុនធំៗ ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនលំដាប់យក្សទាំង៥០០នៅលើពិភពលោកប្រមាណ៩០ក្រុមហ៊ុន បានចូល មកកាន់ទីផ្សារកម្ពុជារួចហើយ។
ដោយសារការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យបានធ្វើឲ្យក្រុមហ៊ុនសាងសង់ និងសិក្សាគំរោងប្លង់នៅកម្ពុជា បានកើនឡើងដល់១០៤៣ក្រុមហ៊ុនហើយនៅកម្ពុជា។
វិស័យអចលនទ្រព្យ ពិសេសវិស័យសំណង់បានរីកចម្រើន ដោយកើនឡើងអាគារខ្ពស់ ពិសេសខុនដូ ដែលជាលំនៅដ្ឋានបែបសហកម្មសិទ្ឋកាន់តែច្រើន ដោយសារកម្ពុជាបាន អនុម័តច្បាប់បែប សហកម្មសិទ្ឋ កាលពីឆ្នាំ២០១០ ដែលអនុញ្ញាត្តឲ្យជនបរទេសអាចមានសិទ្ឋទិញឬកាន់កាប់ផ្ទះ នៃអាគារសហកម្មសិទ្ឋ ចាប់ពីជាន់ទី១ឡើងទៅបាន៕ប្រភពproperty