ភ្នំពេញ៖ ព្រះឧត្តមធម្ម សោម ស៊ីម ព្រះធម្មធរអនុគណខណ្ឌ ព្រែកព្នៅនិងជាព្រះ ចៅអធិការវត្តប្រាសាទ ប្រគល់ទ័យទានមួយចំណធំដែលមានទឹកប្រាក់ប្រមាណ៣៨លានរៀល ជូនសាខាកាកបាទក្រហម កម្ពុជារាជធានីភ្នំពេញ ដើម្បីរកយកទៅ បម្រើក្នុងសកម្មភាព មនុស្សធម៌ នៅក្នុងរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងបរិវេណវត្តប្រាសាទភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងជាប្រធានគណៈ កម្មាធិការ សាខាកាក បាទក្រហមកម្ពុជារាជធានីភ្នំពេញនិងលោកស្រី។
ឯកឧត្តម ឃួង ស្រេង ក្នុងក្នុងឱកាសនោះបានថ្លែងនូវ អំណរអរគុណ យ៉ាងជ្រាល ជ្រៅជូន ចំពោះ ព្រះឧត្តមធម្មសោមស៊ីមដែលបានបរិច្ចាគនូវទេយ្យទានមួយចំនួនធំនេះជូនមកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញដើម្បីយកទៅបម្រើក្នុងសកម្មភាពមនុស្សធម៌នៅក្នុងរាជធានីភ្នំពេញ។
ក្នុងនាមកាកបាទក្រហមរាជធានីភ្នំពេញ ឯកឧត្តម នឹងយកទេយ្យទាន ទាំងនេះទៅធ្វើសកម្មភាព ឱ្យចំ គោលដៅគ្រឹះរបស់កាកបាទក្រហមកម្ពុជាតមតាមការណែនាំរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាពិសេសយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកក្រីក្រចាស់ជរានិងក្រុមគ្រួសារមានផ្ទុករោគអេដស៏ជាដើម។
ព្រះឧត្តមធម្មសោមស៊ីម ក្នុងឱកាសនោះបានមានសង្ឃដីកា ថ្លែងនូវអំណរអរគុណចំពោះ សម្ដេចគតិ ព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលសម្តេចតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋរងគ្រោះងាយរងគ្រោះប្រជាពលរដ្ឋក្រីក្រជួបការលំបាកដោយជានិច្ចជាកាលសម្ដេចតែងតែជួយដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់បាយនោះទេ។ក្នុងនោះដែរព្រះឧត្តមធម្មសោមស៊ីមក៏បានថ្លែងការដឹងគុណចំពោះអាជ្ញាធររាជធានីភ្នំពេញពិសេសឯកឧត្តម ឃួង ស្រេង ដែលបានយកចិត្តទុកដាក់ ដោយបាន កសាង ផ្លូវចូលវត្តមួយខ្សែដើម្បីសម្រួលពុទ្ធបរិស័ទនិងព្រះសង្ឃបាននិមន្តនិងធ្វើដំណើរបានស្រួល។
អំណោយដែលត្រូវប្រគល់ជូននេះរួមមាន៖១អង្ករ៤តោនចំនួន៨០បាវស្មើ៧,២០០,០០០រៀល។២ទឹកសុទ្ធ១០០កេសស្មើ១,៣៦០,000 រៀល។ ៣ទឹកក្រូច៩០កេសស្មើ៣,០៦០,000 រៀល។៤ទឹកត្រី៧៥យួរស្មើ ៧១២, ៥០០រៀល។ ៥ទឹកស៊ីអីវ៨០យួរស្មើ៧៦០,000 រៀល។៦ទឹកដោះគោ២៤០កំប៉ុងស្មើ៦០០,000 រៀល។ ៧ត្រីខ៥៣០កំប៉ុងស្មើ១,៣២៥,000 រៀល។៨មី១៦០កេសស្មើ២,៥៦០,000 រៀល។ ៩ប្រេងឆា៧ធុង ស្មើ៤២០,000 រៀល។១០ស្ករស១៥០គីឡូក្រាមស្មើ៣០០,000 រៀល។១១សម្ភារៈប្រើប្រាស់ ផ្ទះបាយ៧ ប្រដាប់៧ប្រដាប់ស្មើ៧ឈុតស្មើ១,៩៦០,000 រៀល។១២បច្ច័យ ១៨,០០០,០០០ រៀល។សរុបជាទឹក ប្រាក់ ចំនួន៣៨,២៥៧,៥០០រៀល។