ភ្នំពេញ) ជាខ័ណ្ឌស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ និងកំពុងរៀបចំសិក្សាដោយសាលាក្រុងប៉ារីស ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ជាតំបន់បៃតងផង និងដើម្បីកាត់បន្ថយនូវបញ្ហាចរាចរនាពេលអនាគតផង។
ភាគខាងត្បូងក្រុងភ្នំពេញ បាននិងកំពុងមានសក្តានុពលយ៉ាងខ្លាំងក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដោយសារទឹកដីខ័ណ្ឌដង្កោនេះមានភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ឋធំៗ ដូចជាផ្លូវ៦០ម៉ែត្រ និងផ្លូវលេខ៣៧១។
អគ្គនាយកក្រុមហ៊ុន KFA លោកឧកញ៉ា នួន រិទ្ធី បានលោកឡើងឲ្យដឹងកាលពីពេលថ្មីៗនេះថា ដង្កោ ជាខណ្ឌងាយស្រួលក្នុងការអភិវឌ្ឍន៍ ព្រោះខណ្ឌនេះមានសណ្ឋានដី និងអំណោយផលល្អច្រើន ម្យ៉ាងទៀតវាក៏មានទីតាំងស្ថិតនៅជិតទីប្រជុំជននៃរាជធានីភ្នំពេញ ដែលជាបណ្តុំនៃមណ្ឌលពាណិជ្ជ ហើយវាក៏មានងាយស្រួលក្នុងការពង្រីកខ្លួនទៅដល់ស្រុកកណ្ដាលស្ទឹង ដែលឃុំមួយចំនួនស្ថិតក្នុងស្រុកមួយនេះ ត្រូវបានកាត់ចូលមកក្នុងខណ្ឌដង្កោ។
លោកបន្តថា លើសពីនេះទៅទៀត ក្រៅពីមានទំនោរទៅលើទីផ្សារលំនៅដ្ឋាន ខណ្ឌដង្កោ ក៏មានសួនឧស្សាហកម្មមួយចំនួននៅទីនោះផងដែរ រហូតត្រូវបានគេចាត់ទុកថា ជាតំបន់មានការអភិវឌ្ឍចម្រុះ ។ ម្យ៉ាងទៀត ចំពោះទិសដៅនៃការអភិវឌ្ឍន៍នាពេលអនាគត វានឹងឆ្ពោះទៅរកតំបន់ជាយក្រុង ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ព្រោះបច្ចុប្បន្នតំបន់កណ្ដាលក្រុងភ្នំពេញ ស្ទើរតែអស់ដីក្នុងការអភិវឌ្ឍគម្រោងលំនៅឋានទៅហើយ ដែលធ្វើឱ្យអចលនវត្ថុកាន់តែមានតម្លៃខ្ពស់។
លោកឧកញ៉ា នួន រិទ្ធី បញ្ជាក់ទៀតថា អ្វីដែលធ្វើឱ្យខណ្ឌដង្កោ ដែលស្ថិតតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញមានសក្ដានុពល ក៏ព្រោះតែតំបន់នេះមានប្រព័ន្ធទឹក ភ្លើង និងមានហេដ្ឋារចនាសម្ពន្ធខ្វាត់ខ្វែង ដែលអាចតភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់នេះ ងាយស្រួលក្នុងការធ្វើចរាចរណ៍ អាចកាត់បន្ថយការកកស្ទះបានយ៉ាងប្រសើរផងដែរ ។
ហេតុផលមួយទៀតដែលធ្វើឱ្យមនុស្សជាច្រើន ក៏ដូចជាបណ្តាអ្នកធ្វើជំនួញលើវិស័យអចលនទ្រព្យ មានទំនោរទៅលើការវិនិយោគក្នុងខណ្ឌដង្កោ ជាពិសេសនៅប៉ែកខាងត្បូងតែម្ដង ក៏ព្រោះវាមានភាពល្អប្រសើរជាច្រើនដូចជា ស្ថិតនៅក្បែរផ្លូវ៦០ម៉ែត្រ ដែលបែងចែកទៅកាន់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ មានមជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថិតនៅជិតគម្រោងផ្សារទំនើប AEON 3 ផ្សារទំនើបប៉េងហួត Eco Mall អាចធ្វើដំណើរត្រឹមជាង១០នាទី មកដល់កណ្តាលរាជធានីភ្នំពេញ ។
នាយកផ្នែកទីផ្សារនៃបុរីVIPលោកយ៉ែន សុខលីនមានទទួលស្គាល់ថា ដង្កោពិតជាខ័ណ្ឌមានការរីកចម្រើនលឿន ដោយសារគំរោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ពិសេសផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្តេរចតេជោសាងសង់ចប់ បានធ្វើឲ្យតំបន់នេះរីកចម្រើនលឿន និងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំង ពីអ្នកវិនិយោគជាតិ និងអន្តរជាតិ ពិសេសគំរោងផ្សារទំនើបAEON MALL3កំពុងត្រៀមសាងសង់នៅតំបន់នេះនាពេលខាងមុខ។
លោកបន្តថា “ការរីកចម្រើននៃខ័ណ្ឌដង្កោ ដោយសារខ័ណ្ឌនេះមានសណ្ឋានដីល្អប្រសើរ ជាខ័ណ្ឌដែលនៅកៀកនឹងរាជធានីភ្នំពេញ និងជាតំបន់ថ្មីងាយស្រូលក្នុងការរៀបចំគម្រោង និងហេដ្ឋារចនាសម្ព័ន្ឋនានា”។លោកបន្តថា “ខ័ណ្ឌនេះមានហេដ្ឋារចនាសម្ព័ន្ឋពិសេសភ្ជាប់រវាងរាជធានីភ្នំពេញ ទៅកាន់បណ្តាញផ្លូវជាតិនានា ទើបខ័ណ្ឌនេះបាននិងកំពុងទទួលការចាប់អារម្មណ៍កាន់តែច្រើនពីអ្នកវិនិយោគជាតិ និងអន្តរជាតិ”៕ប្រភពproperty