កុមារី ហ៊ុន ពេ​ជ​មុន្នី​លី​ណា ចៅស្រី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជាប់​លេខ១ ក្នុងការ​ប្រឡង​គណិត​វិទ្យា​នៅ​តំបន់​អាស៊ី និង​លេខ២ លើ​ពិភពលោក

0
265

(ភ្នំពេញ)៖ នៅ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ កុមារី ហ៊ុន ពេ​ជ​មុន្នី​លី​ណា ចៅស្រី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ហើយក៏​ត្រូវជា​កូនស្រី​របស់ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​ជាប់​ចំណាត់ថ្នាក់​លេខ១ សារជាថ្មី​ម្តងទៀត ក្នុងការ​ប្រឡង​គណិត​វិទ្យា​នៅ​តំបន់​អាស៊ី និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ២ នៅលើ​ពិភពលោក។

ការប្រឡង​គណិតវិទ្យា​ដែល​ធ្វើឡើង​តាមរយៈ​កុំព្យូទ័រ​នេះ មាន​សិស្ស​ចូលរួម​ប្រកួតប្រជែង​រាប់រយ​នាក់​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​នៅលើ​ពិភពលោក។ ទីបំផុត​កុមារី ហ៊ុន ពេ​ជ​មុន្នី​លី​ណា បានទទួល​បាន​ចំណាត់ថ្នាក់​លេខ១ ជាមួយ​លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ី និង​ជាប់​ចំណាត់ថ្នាក់​លេខ២ នៅលើ​ពិភពលោក​បន្ទាប់ពី​ប្រទេស បន្ទាប់ពី​បេក្ខជន​មកពី​សហរដ្ឋអាមេរិក។ កុមារី ហ៊ុន ពេ​ជ​មុន្នី​លី​ណា គឺជា​កូនស្រី​ទី២ របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ។ ការ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ១ ក្នុងការ​ប្រឡង​គណិត​វិទ្យា​នៅ​តំបន់​អាស៊ី និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ២ នៅលើ​ពិភពលោក របស់​កុមារី ហ៊ុន ពេ​ជ​មុន្នី​លី​ណា គឺជា​មោទនភាព​មួយ​ផងដែរ​សម្រាប់​កុមារ​កម្ពុជា ហើយក៏​ជា​បង្ហាញថា កុមារ​កម្ពុជា មាន​សមត្ថភាព​ខ្ពស់​មិន​ចាញ់​បណ្តា​ប្រទេស​ដែល​ល្បាញ​ល្បី និង​ជឿនលឿន​នោះឡើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here