រថយន្ត LEXUS RX300 ​២គ្រឿងសណ្តោងគ្នា ធ្លាក់ផ្លូវ ក្រឡាប់​មួយគ្រឿង ​ស្លាប់​ម្នាក់…

0
242

កោះកុង៖ ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង៣ និង៣០នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នៅលើ​ផ្លូវជាតិ​លេខ៤៨ ចន្លោះ​បង្គោល​គីឡូ​លេខ ២២-២៣ ស្ថិតក្នុង​ភូមិ​ជីខ ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល ខេត្តកោះកុង ។

រថយន្ត​ទី១ ម៉ាក LEXUS RX300 ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-9069 ពណ៌​ខ្មៅ និង​រថយន្ត​ទី២ ម៉ាក​LEXUS RX300 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP9487 បានសណ្តោង​​អូស​គ្នា​ពី​កោះកុង ទៅ​ភ្នំពេញ ពេលមកដល់​ចំណុច​ខាងលើ ស្រាប់តែ​រថយន្ត​ទាំងពីរ​បាន​ធ្លាក់​ថ្នល់ បណ្ដាល​ឲ្យ​ក្រឡាប់ ១គ្រឿង ពណ៌​ទឹកមាស ស្លាប់​បុរស​ម្នាក់ ឈ្មោះ ញន ប្រុស​ភេទ​ប្រុស​អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ៤ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង (អ្នកបើកបរ​រថយន្ត​ទឹកមាស) រីឯ​អ្នកបើកបរ​រថយន្ត ពណ៌​ខ្មៅ គេចខ្លួនបាត់ ។

ចំណែក​សាកសព ត្រូវបាន​យកមក​រក្សាទុក នៅ​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល ដើម្បី​រង់ចាំ​សាច់ញាតិ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here