បុរសវ័យចំណាស់ម្នាក់ ឃើញក្មេងស្រី កំពុងបត់ជើងតូច ចាប់អូសចូលព្រៃស្មៅ រំលោភបានសំរេច នៅស្រុកកៀនស្វាយ

0
291

ខេត្តកណ្តាល៖ បុរស័យចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនពីបទ រំលាភសេពលើក្មេងស្រីអាយុ ១៥ឆ្នាំ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១.០០នាទីរសៀលថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៨នៅចំណុចភូមិកំពង់ស្វាយឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្តាល។

ជនរងគ្រោះ០១នាក់ឈ្មោះស.ម.សម៉ា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកសិករ មានទីលំនៅភូមិកំពង់ស្វាយឃុំស្រុកកៀនស្វាយខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះ សុខ សាត (ហៅតាលុងប៊ុង)ភេទ
ប្រុសអាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកសិករ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោក នៅ នឿន នាយប៉ុស្តិ៍ឈើទាលបានឱ្យដឹងថា៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើជនរងគ្រោះបានចុះពីលើផ្ទះមកបត់ជើងតូចនៅក្រោយផ្ទះ ពេលនោះជនសង្ស័យ
ក៍បានចាប់ជនរងគ្រោះយកទៅរំលោភសេពសន្ថវៈរហូតបានសំរេច។

បន្ទាប់មកឱពុកម្តាយបាត់កូនយូរពេកក៍ចុះតាមរក
ស្រាប់តែឃើញកូននៅជាមួយជនសង្ស័យហើយក៍ស្រែកឆោឡោបន្ទាប់មកជនសង្ស័យក៍រត់គេចខ្លួនបាត់ទៅ។


ក្រោមកឱពុកម្តាយជនរងគ្រោះបានមកដាក់ពាក្យ បណ្តឹងនៅនគរបាលប៉ុស្តិ៍កំពង់ស្វាយរួច កំលាំងនគរបាលប៉ុស្តិ៍កំពង់ស្វាយបានចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចាត់ការទៅតាមនិតិវិធីច្បាប់។

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here