សមត្ថកិច្ចចាប់ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីចាប់ រំលោភក្មេងស្រីអាយុ ១២ឆ្នាំបានសម្រេច បណ្តាលអោយនាងរងរបួសធ្ងន់ធ្ងរ

0
442

ក្រចេះ:សមត្ថកិច្ចចាប់ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីចាប់ រំលោភក្មេងស្រីអាយុ ១២ឆ្នាំបានសម្រេច បណ្តាលអោយនាងរងរបួសធ្ងន់ធ្ងរ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង០០នាទីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។

ជនសង្ស័យ ឈ្មោះ រឹម ស៊ីនួន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បានចាប់រំលោភក្មេងស្រីឈ្មោះ ផ.ភ ភេទស្រី អាយុ ១២ឆ្នាំ រំលោភសេពសន្ថវ: បានសម្រេច នៅក្នុងបន្ទប់លើផ្ទះរបស់ជនសង្ស័យ។

ក្រោយពេលកើតហេតុជីដូនជនរងគ្រោះ បានដឹងរឿងក៏មកប្តឹងប៉ុស្តិ៍នគរបាល ដោយភ្លាមៗនោះ សមត្ថកិច្ច បានចុះទៅកន្លែងកើតុហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីរៀបចំបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី។ រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ
បង្អែកខេត្តក្រចេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here