គណៈកម្មកាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

0
1300

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ទី២៤ខែសីហានេះ គណៈកម្មកាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ បានរៀបចំ សិក្ខាសាលា ស្តីពី ការផ្សព្វផ្សាយនីតិវិធី បែបបទរដ្ឋបាល និងហិរញ្ញវត្ថុ របស់គណៈកម្មកាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។

ឯកឧត្តម វ៉ាត ចំរើន បានប្រសាសន៍ថា ដើម្បីជោគជ័យស៊ីហ្គេម 2023 យើងត្រូវការឱ្យ មន្ត្រីរបស់យើងមាន សមត្ថភាព នៃសហព័ន្ធជាតិយើង ។សមត្ថភាពកីឡាករកីឡាការនីរបស់យើងហើយខិតជិតគ្នា ហើយយើង ខិតខំទាំងអស់គ្នា ធ្វើការកែទម្រង់ ដូចគោលការណ៍រាជរដ្ឋា ភិបាល ក៏ដូចជាក្រសួងអប់រំ នូវគោលនយោ បាយជាតិ កីឡាផ្សេងអប់រំទាំងអស់ត្រូវតែកំណត់ហើយយល់ថាចាប់ពីពេលនេះតទៅយើងមានកាតព្វកិច្ច ចំពោះមុខទទួល ខុសត្រូវ ចំពោះមុខជាតិទាំងមូលនៅ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម យើងត្រូវនាំ គ្នាចូលរួមគ្នាទាំងអស់ ។ ធ្វើការកែតម្រូវការកែទម្រង់ដែលយើងបានយល់ដឹងទាំងអស់គ្នា ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការកែទម្រង់របស់រាជរដ្ឋា ភិបាលបានដាក់ចេញទិសដៅថាកែទម្រង់រស់ 99% អត់កែទម្រង់យើងស្លាប់ 99% បានន័យថា យើងអត់ធ្វើឲ្យសកម្មភាពការងារប្រកួតប្រជែងនៅក្នុងវិស័យកីឡា គឺជាវិស័យប្រកួតប្រជែងវិស័យដែលមានភាពជាវិស័យដែលពាក់ព័ន្ធទៅនឹងវិទ្យាសាស្រ្តកីឡា ឆ្ពោះទៅមុខ ជានិច្ចអត់មានថយក្រោយទេ អត់ចេះធ្វើត្រូវគឺនាំគ្នាធ្វើទៅមុខជានិច្ច អញ្ចឹងហើយ រំពឹងខ្ពស់ចំមុខរបស់យើង ត្រូវតែមានភាពស្នេហា ត្រូវតែមានភាពស្វាហាប់ហើយ មានការកំណត់គោលដៅ និងឆន្ទៈច្បាស់លាស់ ក្នុង ការរួមគ្នាឆ្ពោះទៅមុខ។

ឯកឧត្តមបន្តថា សិក្ខាសាលាថ្ងៃនេះយើងមានអត្ថន័យនិងខ្លឹមសារសំខាន់ណាស់ ដើម្បីយើងដើរទៅមុខ ទាំងអស់គ្នាបានយើងដ្រុះស្រួលគ្នា ក្នុងគោលការណ៍រួមមួយ ពីគោលការណ៍រដ្ឋបាល គោលការណ៍ ហិរញ្ញវត្ថុនេះ គឺជាគោលការណ៍មូលដ្ឋាននៅក្នុងការអនុវត្តនូវផែន ការយុទ្ធសាស្ត្រ របស់យើង ចឹងបើយើង យល់ដឹងទាំងអស់គ្នាឯកភាពគ្នាទៅលើខ្លឹមសារនៃវិធានការនីតិវិធីនានារបស់រដ្ឋបាលនិងហិរញ្ញវត្ថុហើយយើងនាំគ្នាដើរទៅមុខដោយរលូនយើងនឹងមិនខ្វាយខ្វល់រឿងសាមកុក ឬរឿងនីតិវិធីទៀតទេ។

ឯកឧត្តម បញ្ជាក់ថា ពីថ្ងៃនេះទៅ យើងលុបបំបាត់ចោលនូវភាពអកម្មនៃសេវាបែបបទ លុបបំបាត់ចោលនូវ ភាពអសកម្មនៃភាពស្មុគស្មាញខាងរដ្ឋបាលហិរញ្ញវត្ថុព្រោះយើងទាំងអស់គ្នា ហើយយើងរួមគិតតែរឿង បច្ចេកទេស សម្រួចរឿងឯកទេសរឿងជំនាញ ដើម្បីបានជំនាញនិងឯកទេសដើរទៅមុខដោយចិត្តសាស្ត្រ មូលល្អយើងត្រូវការឯកភាពគ្នាទៅលើយន្តការនៃនីតិវិធីរបស់រដ្ឋបាលនិងហិរញ្ញវត្ថុ។

ឥឡូវនេះសិក្ខាសាលានេះគឺជាធាតុចូលមួយដែលយើងឯកភាពគ្នាជាធ្លុងមួយអញ្ចឹងបន្ទាប់ពីយើងបានទទួលនូវការធ្វើបទបង្ហាញរបស់គណៈកម្មការ camsoc ដែល ឯកឧត្តម ប៉ូ រតនា តំណាងcamsoc ឲ្យធ្វើបទបង្ហាញ អំពីនីតិវិធីរដ្ឋបាលដូចជានីតិវិធីហិរញ្ញវត្ថុនេះហើយ។ សូមសមាជិកនៃអង្គសិក្ខាសាលាបទយើងសូមផ្ដល់ ជាមតិយោបល់ហើយកន្លែងណាដែលនៅមានការសង្ស័យកន្លែងណា ដែលមានចំណុច មិនច្បាស់ ។

 

ឯកឧត្តមស្នើឲ្យសិក្ខាកាមទាំងអស់ផ្តោតយកចិត្តទុក ក្នុងសិក្ខាសាលា គឺយើងមានភាពចូលមួយហើយនឹង មានលទ្ធផលមួយដែលយើងអាចអនុវត្តបានទាំងអស់គ្នា។ ពេលបញ្ចប់សិក្ខាសាលានេះ ទៅចាប់ផ្ដើមអនុវត្ត យើងលែងមានអីទៀតអញ្ចឹងសុំមតិយោបល់និងការចូលរួមកែលម្អនៅក្នុងនីតិវិធី ស្តីពីការណែនាំអស់ ដើម្បី យើងទទួលបាននូវកិច្ចសហការគ្នាក្នុងដំណើរការយន្តការការងាររបស់យើងឲ្យទទួលបានលទ្ធផលល្អ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here