ឯកឧត្តម គួច ចំរើន ចុះពិនិត្យមើលការជួសជុលផ្លូវក្នុងក្រុង បន្ទាប់ពីរងការខូចខាត នាពេលកន្លងមក

0
443

ព្រះសីហនុ៖ ក្នុងដំណេីរចុះត្រួតពិនិត្យការជួសជុលផ្លូវនេះ នៅព្រឹកថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០១៩ វត្តមានឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ អមដំណេីរដោយលោក អ៊ី សុខឡេង អភិបាលក្រុង និង មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តជាច្រើនរូបទៀត ក្នុងគោលបំណងដេីម្បីពិនិត្យ​ការលុបសំបុកមាន់ ផ្លូវលេខ៤០០​​ (ផ្លូវតោ២ឆ្ពោះទៅដល់អតីឆ្នេរអារីស្តុន) និងផ្លូវម្តុំឆ្នេរសុខាក្នុងក្រុងព្រះសីហនុ ដែលធ្វេីការជួសជុលបន្ទាន់ បណ្តោះ អាសន្ន​ ដេីម្បីជួយសម្រួលចរាចរណ៍នារដូវវស្សាដែលមានភ្លៀងធ្លាក់​ជាប់ជាច្រាំ។


បើតាម ឯកឧត្តម គួច ចំរើន អភិបាលខេត្តបានបញ្ជាក់ថា៖តាមគំរោង ផ្លូវនៅក្រុងព្រះសីហនុ ត្រូវធ្វើជាប្រភេទបេតុងសសៃដែកទាំងអស់និងមានកំរាស់យ៉ាងតិច២តឹក ហើយប្រកបដោយគុណភាពដើម្បីធានាកាដឹកជញ្ជូនគ្រប់ប្រភេទ។ ឯកឧត្តមបាន រំលឹកថា អ្នកសាងសង់ត្រូវគិតពីគុណភាពជាចំបងមិនមែនធ្វើអោយតែបានវែង តែបន្តិចក្រោយមកខូចអស់វិញនោះទេ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះផ្លូវនៅទូទាំងក្រុងព្រះសីហនុបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរស្ទើរគ្រប់ផ្លូវ។មូលហេតុដែលនាំអោយផ្លូវទាំងអស់នេះរងការខូចខាតដូច្នេះត្រូវបានគេមើលឃើញថាអាចបណ្ដាលមកពី៖
១.ការដឹកជញ្ជូនធ្ងន់ៗក្នុងការសាងសង់សំណង់ ផ្សេងៗ
២.ផ្លូវចាស់ដល់អាយុត្រូវខូចផង
៣.ការវាយប្រហារនៃជំនន់ទឹកភ្លៀងជាដើម។

ករណីនេះបានបណ្ដាលឱ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរនិងរអ៊ូរទាំផងដែរ។ចំពោះ មុខក្នុងស្ថានភាពនេះ ការជួសជុលកែលម្អបឋមកំពុងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការចរាចរណ៍របស់ប្រជាពលរដ្ឋ។ ដើម្បីដោះ ស្រាយបញ្ហាប្រឈមនេះរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុកំពុងរៀបចំស្ដារឲ្យមានភាពល្អប្រសើរឡើងវិញ។ក្នុងនោះគម្រោងជួសជុលផ្លូវចំនួន ២២ ខ្សែនៅក្នុងក្រុងព្រះសីហនុ ឲ្យប្រសើរឡើងវិញនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។


ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏សូមអរគុណ​ចំពោះ​សប្បុរសជន​ដែលជួយជាគ្រួស​ មន្ត្រី​ពាក់ព័ន្ធ​ ក្រុមកម្មករ ជាពិសេសប្រជាពលរដ្ឋដែលយោគយល់អាព្យាស្រ័យខ្ពស់ចំពោះកិច្ចការងារនេះ ហេីយឯកឧត្តមសង្ឃឹម និងជឿជាក់ថានឹងនៅតែមានសប្បុរសជនចូលរួមជួយឧបត្ថម្ភគាំទ្រសកម្មភាពនេះបន្តទៀត។CMD

ប្រភព៖ FB កែសម្រួលដោយ NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here