ក្រោយពីបិទបាំងច្រមុះដោយម៉ាស់រយៈពេលជាច្រើនខែឆ្នាំរួចមក ពេលនេះស្រីស្អាត ប៊េន្នី យ៉ាំង បានចេញទៅធ្វើការវះកាត់ច្រមុះជាលើកចុងក្រោយនៅប្រទេសកូរ៉េ តាមការណាត់របស់ពេទ្យហើយ ។
ក្រោយពីបិទបាំងច្រមុះដោយម៉ាស់រយៈពេលជាច្រើនខែឆ្នាំរួចមក ពេលនេះស្រីស្អាត ប៊េន្នី យ៉ាំង បានចេញទៅធ្វើការវះកាត់ច្រមុះជាលើកចុងក្រោយនៅប្រទេសកូរ៉េ តាមការណាត់របស់ពេទ្យហើយ ។
ជាមួយការទៅវះកាត់ច្រមុះលើកចុងក្រោយនេះ ប៊េន្នី យ៉ាំង បានឱ្យដឹងថា នាងទទួលបានការវះកាត់ដោយជោគជ័យល្អណាស់ ដែលធ្វើឱ្យនាងសប្បាយរីករាយយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាស់នោះ នាងត្រូវតម្រូវឱ្យសម្រាកក្នុងម៉ាស៊ីនអុកស៊ីហ្សែន ដើម្បីថែរក្សា និង ព្យាបាលមុខរបួសឆាប់ជាសះស្បើយ ។ ហាក់សប្បាយនឹងអ្វីដែលទទួួលបានពេលនេះ ប៊េនី យ៉ាំង ក៏បានបង្ហាញសម្រស់ឥតលាក់បាំងនៅក្នុងពេលកំពុងវះកាត់នេះផងដែរ ។
ពិតណាស់ រូបភាពចុងក្រោយដែល ប៊េន្នី យ៉ាំង បានបង្ហោះចូលក្នុងបណ្តាញសង្គមនោះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះរូបភាពនោះបានបង្ហាញឱ្យឃើញពីមុខរបួស និង ស្នាមដែលសេសសល់ពីការវះកាត់ ឃើញហើយគួររន្ធត់ចិត្តបំផុត ។ តាមរយៈការបង្ហាញមុខរបួសនេះដែរ មានអ្នកគាំទ្រ ប៊េន្នី យ៉ាំង ជាច្រើនបានចូលរួមអបអរសាទរ និង ជូនពរនាងឆាប់ទទួលបាននូវអ្វីដែលនាងចង់បាន ព្រមទាំងឆាប់បានជាសះស្បើយវិញផងដែរ ៕