មហាសេដ្ឋីផ្នែកកសិកម្មដ៏ធំនៅកម្ពុជាប្រកាសលក់គម្រោងលំនៅដ្ឋានតម្លៃសមរម្យ នៅដើមឆ្នាំ ២០១៩ ខាងមុខនេះ

0
555

(ភ្នំពេញ) លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី ដែលជា​មហាសេដ្ឋី​ផ្នែក​កសិកម្ម​ដ៏​ធំ​នៅ​កម្ពុជាបានប្រកាស​លក់​គម្រោង​លំនៅដ្ឋាន​សមរម្យ​នៅ​ដើមឆ្នាំ ២០១៩ ខាងមុខនេះ ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន​ប្រកបដោយ​ធម្មជាតិ​នៅជាប់​ជើងភ្នំ​ពេញ មាន​កន្លែង​ហាត់ប្រាណ និង​កន្លែង​កម្សាន្ត​នានា​ជាច្រើន​ផ្សេងទៀត។

លោក​ឧកញ៉ា បាន​សរសេរ​នៅក្នុង​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​ថា “ថ្ងៃ​សុក្រ​ទី៧ខែធ្នូ ឆ្នាំ២០១៨ ចុះមក​ពិនិត្យមើល​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​អភិវឌ្ឍ​លំនៅឋាន សុំ​អភ័យទោស​ផង​ដល់​ប្រិយមិត្ត Facebook ដែលមាន​ចំណាប់អារម្មណ៍​ចង់​ទិញ​លំនៅឋាន ក្នុង​គំរោង​របស់ខ្ញុំ​នេះ​ដោយសារ​ត្រូវ​ចំណាយ​ពេលវេលា ដើម្បី​សាងសង់​លំនៅឋាន​ប្រកបដោយ​ផាសុខភាព កុំ​អោយមាន​ផលប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ និង​បរិស្ថាន​មនុស្ស​ខ្ញុំ​ត្រូវតែ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​សម្រាប់​ធ្វើដំណើរ ផ្លូវ​ហាត់ប្រាណ​ស្រូបយក​ខ្យល់អាកាស​ធម្មជាតិ​បរិសុទ្ធ​ដោយ​ថ្មើ​ជើង ឡើង​ភ្នំ ចុះ​ភ្នំ ជិះ​កង់ មណ្ឌល​កំសាន្ត ប្រណាំង​រថយន្ត និង​ម៉ូតូ សួនសត្វ សួនច្បារ សួន​បន្លែ​ផ្លែឈើ​ដែល​គ្មាន​ជាតិគីមី ប្រពន្ធ​ទឺ​ក​ស្អាត ប្រពន្ធ​រំដោះ​ទឹក​សំអុយ ប្រពន្ធ​ការពារ​សុវត្ថិភាព ត្រៀម​បង្ការ​កុំអោយ​មាន​គ្រោះទឹកជំនន់” ៕ល៕

លោក​ឧ​ញ៉ា សរសេរ​បន្តថា តើ​កន្លងមក​ប្រិយមិត្ត​យើង​ដែល​ធ្លាប់បាន​គិតគូរ​ដល់ក​រ​ណី​ដូចខាងលើ​នេះដែ​ឬ​អត់​ទេ ? នៅ​ដើមឆ្នាំ២០១៩ខាងមុខនេះ​ក្រុមហ៊ុន​និង​អាច​ប្រកាស​តម្លៃ​សមស្រប​ដែល​អាច​ទទួលយកបាន​ទាំងសងខាង​ហើយ ។

លោក​ឧកញ៉ា​រូបនេះ​ធ្លាប់បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា លោក​កំពុង​តែមាន​គំរោង​ដ៏​ធំ​មួយ ដើម្បី​សាងសង់​លំនៅដ្ឋាន​កម្រិត​មធ្យម ដែល​លំនៅដ្ឋាននីមួយៗស្ថិតនៅលើ​ផ្ទៃដី១២០០ ម៉ែត្រការ៉េ ដែលមាន​បរិស្ថាន​ស្អាត និង​សេវា​ថែទាំ ដាំ​ដើមឈើ​ហូប​ផ្លែ មានទឹក មាន​ភ្លើង និង​ប្រព័ន្ធ​សុវត្ថិភាព​ជាដើម ដែល​ស្ថិតនៅក្នុង​ខេត្តកំពង់ស្ពឺ ដែលមាន​ចម្ងាយ​ត្រឹមតែ៥០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។

 

លោក​ឧកញ៉ា ម៉ុង រិទ្ធី បានអោយដឹងថា “ដើម្បី​កែប្រែ​លំនៅដ្ឋាន​ប្រជាជន​ដែល​រស់នៅ​តំបន់​ទីជនបទ អោយ​ក្លាយទៅជា​លំនៅដ្ឋាន​ប្រកបដោយ​ផាសុខភាព ខ្ញុំ​បាន និង​កំពុងតែ​រៀបចំ​ផ្ទៃដី​ទំហំ​ប្រមាណ​ជាជាង៣០០ហិកតា សម្រាប់​សាងសង់​លំនៅដ្ឋាន​លំដាប់​មធ្យម​ក្នុងតម្លៃ​សមរម្យ។

 

គំរោង​លំនៅដ្ឋាន​នេះ នឹង​សាងសង់​នៅលើ​ផ្ទៃដី១២០០ម៉ែត្រ​ការ​រ៉េ​សម្រាប់​ផ្ទះមួយខ្នងៗ រួមជាមួយ​នឹង​សេវា​ដាំ​ថែទាំ​ដើមឈើ​ហូប​ផ្លែ មានទឹក ភ្លើង ប្រព័ន្ធ​សុវត្ថិភាព មាន​ផ្លូវ​ប្រវែង​ជាង​សែសិប​គីឡូម៉ែត្រ​សម្រាប់​ដើរ ឬ​ជិះ​កង់​ហាត់ប្រាណ​ប្រកបដោយ​សុវត្ថិភាព មាន​ភ្នំ​ដែល​ខ្ញុំ​បាន​ថែ​រក្សាទុក​ដើមឈើ​ផ្លែកៗ រាប់លាន​ដើម​ជាច្រើន​ប្រភេទ ដើមឈើ​មួយចំនួន​បាន​បញ្ចេញ​ផ្កា ទៅតាម​រដូវ​កាល​គួ​ជាទី​គយគន់ មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​សត្វ​ស្លាប មាន់ព្រៃ ជ្រូកព្រៃ ដើមឈើ​មួយចំនួន​ដុះ​នៅ​តំបន់ភ្នំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​នេះ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​មិនមាន​ដូចគ្នា​ទេ ទីតាំង​នេះ​មាន​ចម្ងាយ​តែត្រឹម៥០គីឡូម៉ែត្រ​ពី​ភ្នំពេញ បើ​យើង​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ៤ ពី​ភ្នំពេញ​ចំណាយពេល​មិន​ដល់១ម៉ោង​ផង។

យ៉ាងណាក៏ដោយ ជា​ដំណឹង​ល្អ លោក​ឧកញ៉ា​ក៏បាន​បញ្ជាក់​ផងដែរ​ថា ទាំង​ដី ទាំង​ផ្ទះ និង​ការរៀបចំ គឺមាន​សោភ័ណភាព​ស្រស់បំព្រង និង​មានតម្លៃ​មិន​លើសពី១០ម៉ឺន​ដុល្លារ​នោះទេ ៕ប្រភពproperty

LEAVE A REPLY

Please enter your comment!
Please enter your name here