រាសីដាក់មែនបុរសម្នាក់ឈឺធ្ងន់ហើយជិះរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យដល់ពាក់កណ្តាលផ្លូវស្រាប់តែរថយន្តនោះឆេះកណ្តាលផ្លូវ

0
373

ករណីឆ្លងចរន្តខ្សែភ្លើង បណ្ដាលឲ្យឆេះ រថយន្តសង្គ្រោះ របស់មន្ទីរពេទ្យ មរតកសម្ដេចតេជោស្រអែម ដឹកទាហានម្នាក់ (អ្នកជំងឺ)

ព្រះវិហារ: នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៩ ករណីឆ្លងចរន្តខ្សែភ្លើង បណ្ដាលឲ្យឆេះ រថយន្តសង្គ្រោះ របស់មន្ទីរពេទ្យ មរតកសម្ដេចតេជោស្រអែម ដែលកំពុងដឹកអ្នកជំងឺពីស្រអែមទៅ មន្ទីរពេទ្យភូមិភាគ ៤ ខេត្តសៀមរាបដល់ត្រង់ចំណុចស្រែរបស់ឈ្មោះ ស៊ី និន ខាងកើតអូដូនស្ងួនចម្ងាយប្រហែលជាង ១ គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

អ្នកបើកបរឈ្មោះអោន សុផុនភេទប្រុសអាយុ ៤៦ ឆ្នាំជាអ្នកបើកបររថយន្តមន្ទីរពេទ្យ មរតកសម្ដេចតេជោស្រអែម។ អ្នកជំងឺឈ្មោះ ផាត់ ថុល អាយុ ៣២ឆ្នាំ មុខរបរពលទាហាន នៅកងពលតូចអន្តរាគមន៍លេខ 911 ចំណុចដំណាក់កណ្ដោល ស្រុកជាំក្សាន្ដខេត្តព្រះវិហារ។

រថយន្តសង្គ្រោះខូចខាតទាំងស្រុងសម្ភារ:ពេទ្យ ឆេះឯកសារ និងអត្តសញ្ញាណប័ណ្ណ ជនរងគ្រោះទាំងអស់៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here