ថាបោកៗមែន!! នារីម្នាក់នេះប្រកាសក្តែងៗថា ផ្ទះសំនាក់ខ្លួនតំលៃពី ១៥ ទៅ ២០ដុល្លា ស្រាប់តែ……………(មានវីដេអូ)

0
1429

តម្លៃផ្ទះសំណាក់នៅខេត្តព្រះសីហនុកំពុងតែក្លាយជាប្រធានបទយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានការភ្ញាក់ផ្អើលថា ផ្ទះសំណាក់សឹងតែទាំងអស់នៅក្នុង ក្រុងកំពង់សោមមួយយប់ មានតម្លៃរហូតដល់ទៅ១០០ដុល្លារឯណោះ។

ក្នុងនោះក៏មានមតិភាគច្រើនបានអះអាងថាសុទ្ធសឹងតែជាការពិតព្រោះតែពួកគាត់បានជួបផ្ទាល់ពេលដែលបានធ្វើដំណើរកម្សាន្តនៅកំពង់សោម។យ៉ាងណាមិញជាមួយនឹងការលើកឡើងនេះ ក៏មាន ម្ចាស់ផ្ទះសំណាក់ មានឈ្មោះ អ៊ឹង វិសាល បាននិយាយបកស្រាយនៅក្នុងវីដេអូមួយដោយបានរៀបរាប់ថា ផ្ទះសំណាក់ អ៊ឹង វិសាល របស់់ខ្លួនដែលមានទីតាំងក្បែរស្នងការដ្ឋានក្រុងព្រះសីហនុ មាន២៨បន្ទប់ ដោយតម្លៃបន្ទប់មួយយប់ ១៥ដុល្លារ ទៅ២៥ដុល្លារ ថែមទាំងមានអាហារពេលព្រឹក អាហារថ្ងៃត្រង់ មានកន្លែងស្ទីម សូណាថែមទៀតផង។

ហើយម្ចាស់ផ្ទះសំណាក់ខាងលើបានសង្កត់ធ្ងន់ទៅលើពាក្យចចារ៉ាមដែលតម្លៃបន្ទប់នៅកំពង់សោមមួយយប់១០០ដុល្លារនោះថា សុទ្ធសឹងតែជាពាក្យបង្គាច់បង្ខូច ពាក្យពីមាត់មួយទៅមាត់មួយតែប៉ុណ្ណោះ។ យ៉ាងណាមិញ មានម្ចាស់ហ្វេសប៊ុកម្នាក់ដែលធ្លាប់បានចូលផ្ទះសំណាក់ខាងលើនេះ គាត់បង្ហាញវិក័យប័ត្រ គឺតំលៃរហូតដល់ 40$ បើចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម និងវីដេអូខាងក្រោមនេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here