ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកជំទាវ បានអនុញ្ញាតអោយ លោក ហុង ភារិន និស្សិតអាហារូបករណ៍កម្ពុជាឆ្នាំទី ៤ ផ្នែកអភិវឌ្ឍន៍ជនបទ នៅសាកលវិទ្យាល័យរាជផាត់ជ័យភូមិ ខេត្តជ័យភូមិរបស់ថៃ ចូលជួបសម្តែងការគួរសម

0
448

នៅរសៀលថ្ងៃទី ៣០ សីហា ២០១៩ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកជំទាវ បានអនុញ្ញាតអោយ លោក ហុង ភារិន និស្សិតអាហារូបករណ៍កម្ពុជាឆ្នាំទី ៤ ផ្នែកអភិវឌ្ឍន៍ជនបទ នៅសាកលវិទ្យាល័យរាជផាត់ជ័យភូមិ ខេត្តជ័យភូមិរបស់ថៃ ចូលជួបសម្តែងការគួរសម នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ។

ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមឯកអគ្គរាជទូតបានកោតសរសើរ និងអបអរសាទរប្អូនប្រុស ចំពោះការបង្ហាញសមត្ថភាពនៃការចងចាំរបស់ប្អូនក្នុងកម្មវិធីដ៏ល្បីមួយរបស់ថៃ ដែលធ្វើអោយទទួលបានការស្ញប់ស្ញែងយ៉ាងខ្លាំងពីសាធារណជនទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។

ទន្ទឹមនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដែលប្អូនប្រុសធ្វើអោយប្រទេសផ្សេងស្គាល់ពីកម្ពុជាកាន់តែខ្លាំង ដែលទាំងនេះជាលទ្ធផលចេញពីការខិតខំប្រឹងប្រែងព្យាយាមហ្វឹកហាត់កន្លងមក។ ជាងនេះទៅទៀត ឯកឧត្តម បានផ្តាំផ្ញើអោយបន្តខិតខំរៀនសូត្រ ដើម្បីវិលត្រឡប់ទៅប្រទេសកម្ពុជាវិញពេលបញ្ចប់ការសិក្សា ពីព្រោះជាធនធានកម្រមួយ និងជាទំពាំងដ៏ល្អ ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយមានការទទួលស្គាល់លើឆាកអន្តរជាតិបន្ថែមទៀត។

On the evening 30th August 2019, H.E. Mr. OUK SORPHORN, Ambassador Extraordinary and Plenipotentiary of the Kingdom of Cambodia allowed Cambodian Scholarship student, Mr. Hong Phearin, who is in his 4th year major in Interdisciplinary for Local Development at Chaiyaphum Rajabhat University to pay courtesy call on at the Royal Embassy of Cambodia to Thailand.

Taking this opportunity, Excellency Ambassador has congratulated for his memory talent which is making him so famous in either Cambodia and other countries, in particularly, has raised Cambodia image to the world. Meanwhile, Excellency Ambassador also advised him for studying hard in order to return to home country to help in developing Cambodia after graduation.

ប្រភព៖ កូន ខ្លាតូច

កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here