ភ្នំពេញ ៖ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៤ វិច្ឆិកា ២០១៨ នៅក្នុងផ្ទះលេខD២៩ បុរីចំការមន ផ្លូវDបេតុង ក្រុម៦ ភូមិទី១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់រងគ្រោះជនជាតិចិន ចូលសញ្ជាតិខ្មែរ ឈ្មោះ LI TAO ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ អ្នកជំនួញ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
សម្ភារៈបាត់បង់ រួមមាន៖
ចិញ្ចៀនលោហធាតុពណ៌ស មួយវង់ តម្លៃប្រហែល ១៥,០០០ដុល្លារ កងដៃលោហធាតុពណ៌ស ដាំត្បូងពេជ្រតម្លៃ ១០,០០០ម៉ឺនដុល្លារ ក្រវិលដាំត្បូងពេជ្រ០១គូរ តម្លៃប្រហែល៣ម៉ឺនដុល្លារ ចិញ្ចៀន និងខ្សែកលោហធាតុពណ៌ស មួយចំនួនទៀតប្រហែល ១០,០០០ម៉ឺនដុល្លារ បណ្ណបញ្ញើប្រាក់ធនាគារប្រៃណីយ៍០១សន្លឹក លុយចំនួន៣ម៉ឺនដុល្លារ កាក់មាសប្រាក់ប្រហែល៥០កាក់ តម្លៃ៣ម៉ឺនដុល្លារជាង កាបូបស្ពាយម៉ាក LV ពណ៌ខ្មៅ មួយតម្លៃ២,០០០ដុល្លារ ប្លង់ផ្ទះលេខC៦០២ វិមានកូលាប០១ ប្លង់ដីនៅសង្កាត់ភ្នំពេញថ្មី០១សន្លឹក ប្លង់ផ្ទះលេខ៩២៣-SA(C២) នៅសង្កាត់ អូរឡាំពិក ប្លង់ខុនដូររីវើវ៉ាកោះពេជ្រ០១ ពាក្យស្នើរកាន់កាប់ដីធ្លីនៅខេត្តសៀមរាម០១សន្លឹក នាឡិការដៃចំនួន០៤គ្រឿង សរុបតម្លៃ១៦ម៉ឺនដុល្លារ ចិញ្ចៀនពេជ្រ១គ្រាប់តម្លៃ៤ម៉ឺនដុល្លារ។ សម្ភារៈដកហូតស្លាកស្នាមក្រយ៉ៅម្រាមដៃ០១កន្លែង ។
បើតាម ឈ្មោះ ដា ធារី ភេទស្រី អាយុ៣០ឆ្នាំ ជាអ្នកបម្រើ ទីលំនៅផ្ទះកើតហេតុខាងលើ បានអោយដឹងថា នៅវេលាម៉ោង០៧និង២០នាទី ថ្ងៃទី២១ វិច្ឆិកា ម្ចាស់ផ្ទះ និងក្រុមគ្រួសារបានចេញទៅដើរលេងបាត់ ។
ចំណែកនាងខ្ញុំក៏នៅបោសសំអាតផ្ទះ រួចរហូតដល់ម៉ោង១២និង២០នាទី នាងខ្ញុំចាក់សោរទ្វារផ្ទះ ហើយទ្វាររបង គ្រាន់តែខ្ទាស់ពុំមានចាក់សោរទេ រួចហើយចេញទៅផ្ទះរបស់នាងនៅកៀនស្វាយ ខេត្តកណ្តាល លុះដល់ថ្ងៃទី២៤ វិច្ឆិកា វេលាម៉ោង០៨និង៣០នាទី នាងខ្ញុំក៏ត្រឡប់មកវិញ ស្រាប់តែឃើញទ្វារផ្ទះគ្រាន់តែបិទផ្អឹប និងកូនសោរឡាន និងសោរផ្ទះនៅលើកៅអីខាងក្រៅ នាងញុំក៏ឡើងទៅលើផ្ទះ ឃើញទូរដែកក្នុងបន្ទប់ម្ចាស់ផ្ទះបាត់ នាងខ្ញុំក៏ទូរស័ព្ទទៅអ្នកបកប្រែម្ចាស់ផ្ទះ អោយប្រាប់ទៅម្ចាស់ផ្ទះថា មានចោរចូលលួចទូរដែក ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ប្រភព៖ FB