រដ្ឋបាលរាជធានី ចេញសេចក្តីប្រកាស ហាមឃាត់ការប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជា (Drone) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

0
593

(ភ្នំពេញ) រដ្ឋបាលសាលារាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ហាមឃាត់ការប្រើប្រាស់ ម៉ាស៊ីនថតរូប និងវីដេអូ បំពាក់លើយន្តហោះបញ្ជា (Drone) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពិសេសផ្លូវហោះហើរ របស់យន្តហោះ ដោយគ្មានច្បាប់ អនុញ្ញាតជាដាច់ខាត។

សេចក្តីជូនដំណឹង បានឲ្យដឹងថា សាលារាជធានីធ្លាប់ បានហាមឃាត់ហើយ ប៉ុន្តែក៏នៅមានបុគ្គលមួយចំនួន តូចនៅតែបង្ហោះម៉ាស៊ីនថតរូប និងវិដេអូបំពាក់លើ យន្តហោះបញ្ជាដដែល ដោយបានបង្ហោះជាល្បែងកម្សាន្ត ពុំមានការអនុញ្ញាតត្រឹមត្រូវ ពុំដឹងពីផលប៉ះពាល់ផ្នែកសន្តិសុខ និងសុវត្ថិភាព ជាពិសេសបង្ហោះ នៅតំបន់ហាមឃាត់ជុំវិញ បរិវេណអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here