ដោយអនុវត្តន៍តាមប្រសាសន៍ដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ
និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញជាក់ស្តែងនៅយប់ថ្ងៃទី០២ កញ្ញា ២០១៩នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបន្តអនុវត្តន៍រឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ នៅតាមដងផ្លូវនានាក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង ឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផង និងដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរនៅពេលយប់ព្រលប់ និយាយរួមគឺបងប្អូនប្រជាជនដែលធ្វើដំណើរតាមមធ្យោបាយនានាឆ្លងកាត់ទឹកដីខណ្ឌមានជ័យ ចេញចូលមករាជធានីភ្នំពេញ ឲ្យពួកគាត់មានសុវត្ថិភាព និងបានយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក តម្រូវឲ្យអ្នកបើកបរនិងអ្នករួមដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់មើលក្រោយ ហើយម៉ូតូត្រូវតែពាក់ស្លាកលេខ ចំណែកឯឡានត្រូវពាក់ខ្សែក្រវ៉ាត់ផងដែរ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ ដោយមានការឯកភាពពីលោក ពេជ្រ កែវមុនី អភិបាលនៃគណៈ អភិបាលខណ្ឌមានជ័យ បានចាត់តាំងអោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ប្រើកម្លាំងសរុប៦៥នាក់ ក្នុងនោះមានការចូលរួមដូចជា មានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ២០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ និងអធិការរង៣រូប មានលោកវរសេនីយ៍ទោ នូ ទូច លោកវរសេនីយ៍ត្រី ជឹម សុភ័ក្រ និងលោកវរសេនីយ៍ទោ នូ ទីន និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ៨នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ទឹម ស៊ី ជំនួយការអាវុធហត្ថខណ្ឌមានជ័យ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ+សង្កាត់ ៣៧នាក់ ដឹកនាំដោយលោក ឡេង ចន្ទសុភ័ត្រា ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ បានចុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាតិអាកុល និងសារធាតុញៀន នៅត្រង់ចំណុចមុខឃ្លាំងដែកក្រុមហ៊ុន វេងហួត លើកំណាត់ផ្លូវ២៧១ ភូមិ៧ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
សូមទស្សនាវីដេអូខាងក្រោមនូវសកម្មភាពត្រួតពិនិត្យ៖
ប្រភព៖ម៉េង សារព័ត៌មាន
កែរសម្រួលដោយ៖ NCN Daily