ជនជាតិចិនជាង២០០នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅ​ទឹកដីខេត្តតាកែវ ករណី​ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីធើណេត

0
237

តាកែវ៖ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការណ៍ពីក្រុមកងសន្តិសុខរបស់ចិន ជាមួយនិងកងកម្លាំង​នាយកដ្ឋានប្រឆាំងភេវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការនគរបាលជាតិ ដឹកនាំដោយលោក​ឧត្តមសេនីយ៍ឯក អ៊ី សុខឃី និងស្នងការដ្ឋាននគរបាលខេត្តតាកែវ ។

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩៖៣០នាទី​ព្រឹក កងកម្លាំង​នគរបាលខេត្ត បានបើកយុទ្ធនាការទ្រុងទ្រាយធំមួយ លើការលោមព័ទ្ធគោលដៅចំនួន៤ ស្ថិត​នៅក្នុងស្រុកពីរផ្សេងគ្នា នៃទឹកដីខេត្តតាកែវ គឺស្រុកត្រាំកក់ និងស្រុកបាទី

ដោយក្នុងប្រតិបត្តិការនោះ គឺកងកម្លាំង​នគរបាល បានប្រើប្រាស់កម្លាំង​ជាច្រើននាក់ និងមានការចូលរួមសម្របសម្រួលនីតិវិធី ដោយលោក ទេព មុនិន ព្រះរាជ្ញារងអមសាលាដំ​បូងខេត្ត និងលោក ឃុន ភឿន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ធ្វើការលោមព័ទ្ធចាប់ជនជាតិចិន ដែលលួចចូលមកធ្វើសកម្មភាព ក្លែងបន្លំទូរ​គមនាគមន៍ បានចំនួនជាង២០០នាក់៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here