បើកយ៉ាងមិចចេះគូទចូលក្នុងវិញ រថយន្តកុងតឺន័របុកចូលផ្ទះប្រជាពលរដ្ឋទាំងព្រឹក រងខូចខាតសម្ភារ:អស់ជាច្រើន

0
269

ភ្នំពេញ: ក្បាលរថយន្តកុងតឺន័រ សម្រាប់អូសរ៉ឺម៉កកុងតឺន័រ មួយគ្រឿង បើកបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងខូចខាតបង្កឲ្យមនុស្សម្នារត់ចែកផ្លូវគ្នា ទាំងព្រលឹងចុងសក់ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថាមុនកើតហេតុរថយន្តបង្កមានតែក្បាលរថយន្តទេម៉ាកហ៊ីយ៉ាន់ដាយពណ៌ទឹកប្រាក់ដោះស្លាកលេខចេញបាត់ជារថយន្តរបស់ក្រុមហ៊ុនអង្គរសុខសារិទ្ធមានជ័យបានបើកល្បឿនលឿនពីត្បូងទៅជើង ដល់ចំណុចខាងលើដោយអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀងហើយផ្លូវកោងទើបរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋចំនួន២ផ្ទះជាប់គ្នាបណ្តាលឲ្យរងខូចខាតសម្ភារ:អស់ជាច្រើន មនុស្សម្នារត់គេចចែកជើងគ្នាទាំងព្រលឹងចុងសក់ ។

តាមពលរដ្ឋបានឲ្យដឹងថាកាលពីខែកន្លងទៅចំណុចខាងលើមានរថយន្តបុកចូលម្តងហើយផ្ទះទើបជួលជុលហើយ មកដល់លើកនេះជាលើកទី២ហើយរថយន្តបុកចូលផ្ទះចំណុចខាងលើ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យរាល់ការខូចខាតរួចអូសយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករង់ចាំដោះស្រាយផលប៉ះពាល់ជាក្រោយ ៕

ប្រភព៖ Facebook

LEAVE A REPLY

Please enter your comment!
Please enter your name here