ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួង រៀប ចំ ដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគម្រោងប្លង់មេអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់សំខាន់ៗ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅទីស្តីការក្រសួង ។