ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីខ្ចីម៉ូតូញាតិជិតខាងទៅរកទិញចេកបែជាបាត់ខ្លួនអស់មួយយប់មួយថ្ងៃសាច់ញាតិក្រុមគ្រួសារនាំគ្នាដើរតាមស្វែងរកស្រាប់តែប្រទះឃើញម៉ូតូដេកដូលក្នុងវាលស្រែសង្ស័យតាមស្វែងរកមើលជុំវិញស្រាប់តែប្រទះឃើញសាកសពអណ្តែតក្នុងទឹកត្រពាំងឈូកទៅវិញបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០១៩ នៅត្រពាំងឈូកជាប់ភូមិត្រពាំងជើងស្រុកសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។
សពជនរងគ្រោះឈ្មោះ និល វ៉ាន់ ភេទប្រុសអាយុ៤២ឆ្នាំមុខរបរ៖កសិករនិងធ្វើសំណង់ មានប្រពន្ឌឈ្មោះ អឿន សារឿន អាយុ៤១ឆ្នាំ មុខរបរកម្មកររោងចក្រមានកូនប្រុស២នាក់ ក្នុងបន្ទុក ។
តាមក្រុមគ្រួសារបានឲ្យដឹងថាមុនភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០២ម្សិលមិញជនរងគ្រោះបានខ្ចីម៉ូតូអ្នកជិតខាងម៉ាកហុងដាសេ១២៥,សេរី២០១៥,ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-3698 ដោយប្រាប់ម្តាយថាទៅរកទិញចេកហើយក៏ទៅបាត់រហូតដល់ល្ងាចថ្ងៃដដែលនៅតែមិនឃើញមកផ្ទះទើបឆោឡោតាមស្វែងរកទាំងក្រុមគ្រួសារទាំងម្ចាស់ម៉ូតូបាត់ជនរងគ្រោះលុះរហូតមកដល់វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកញ្ញា នេះ តាមស្វែងរកស្រាប់តែឃើញម៉ូតូមួយគ្រឿងដួលនៅកណ្តាលវាលស្រែ
ត្រង់ចំណុចខាងលើ ចូលទៅតាមស្វែងរកស្រាប់តែប្រទះឃើញជនរងគ្រោះស្លាប់អណ្តែតទឹកត្រពាំងឈូកចំងាយពីម៉ូតូប្រមាណជាង៣០០ម៉ែត្រ ឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យមើលមិនទាន់ដឹងថាជាប់ពាក់ព័ន្ធឃាតកម្មឬស្លាប់ដោយលង់ទឹកដែរ ។
តែទោះជាយ៉ាងសមត្ថកិច្ចជំនាញក្រុង,ខណ្ឌចុះទៅស្រង់ឡើងគោកពិនិត្យកោសល្យវិច័្ឆយនិងស្រាវជ្រាវសាកសពជុំវិញកន្លែងកើតហេតុឃើញថាជនរងគ្រោះពេលដែលទៅរកទិញចេក មានអ្នកភូមិអ្នកស្គាល់ហៅហូបស្រារួចជិះម៉ូតូចូលទៅចតទុកតាមភ្លឺស្រែដើរទៅរកបេះផ្កាឈូកក៏ខ្យល់គដួលឈ្លក់ទឹកស្លាប់តែម្តងហើយចំពោះម៉ូតូឃើញដួលនោះមេឃភ្លៀងដីសើម មួយយប់មួយថ្ងៃទៅហើយដួលដោយខ្លួនឯង។ ក្រោយពិនិត្យរួចក្រុមគ្រួសារក៏មិនប្តឹងផ្តល់អ្វីដែរបានប្រគល់សពជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះក្បែរកន្លែងកើតហេតុ៕
ប្រភព៖ Facebook