សមត្ថកិច្ចចាប់បញ្ជូនក្រុមចោរឆក់ប្រចាំខេត្តព្រះសីហនុចំនួន៥នាក់​​​ ទៅតុលាការ

0
362

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចចាប់បញ្ជូនក្រុមចោរឆក់ប្រចាំខេត្តព្រះសីហនុចំនួន៥នាក់​​​ ទៅតុលាការ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៩និង០០នាទីថ្ងៃទី២៣.១១.២០១៨ ស្ថិតនៅម្តុំឧតុនិយម ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។​​

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការនគរបាលក្រុង ប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើការប្រដេញនិងស្ទាក់ ចាប់បានជនសង្ស័យចំនួន២នាក់ នៅចំណុចលោកយាយម៉ៅ ហើយឆ្លងទៅតាមការសាកសួរជាបន្តបន្ទាប់ ក៍ឈានទៅ​ដល់ការចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ បន្ថែមទៀត សរុបចំនួន ៥នាក់ ។

ជនរងគ្រោះជាជនជាតិចិន មិនស្គាល់អត្តសញ្ញាណ បច្ចុប្បន្ននេះពុំទាន់បានមកដាក់ពាក្យបណ្តឹងនៅឡើយ ។

ជនសង្ស័យចំនួន ៥ នាក់ មានឈ្មោះដូចខាងក្រោម ៖ ១.ឈ្មោះ យិន ទីទី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ ជាងភ្លើង មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ) ។ ២.ឈ្មោះ សាន ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ) ។ ៣.ឈ្មោះ និត ម៉ាណាន់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ(ជនដៃដល់ )​។ ៤.ឈ្មោះ ឆៀង វឌ្ឍនៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់៤ ក្រុង-ព្រះសីហនុ ( ជនដៃដល់ ) ។ ៥.ឈ្មោះ ស ម៉េង អាយុ២៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( អ្នកទទួលផលចោរកម្ម )។

វត្ថុតាងចាប់យកបានរួមមាន ៖ ម៉ូតូម៉ាកសេ១២៥ ឆ្នាំ២០១៨ ពណ៍ខ្មៅ ១គ្រឿង(មធ្យោបាយធ្វើសកម្មភាព) ទូរស័ព្ទ ២ គ្រឿង ( អាយហ្វូន១គ្រឿង និង ម៉ាកOPPO ១ គ្រឿង ) ។


បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើ កំពុងបន្តនិតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌស្រាល ដើម្បីកសាងសំណុំរឿងទៅសាលាដំបូងខេត្ត ៕
ប្រភព៖FB

LEAVE A REPLY

Please enter your comment!
Please enter your name here