ឳពុកម្តាយគ្រប់រូបមកដឹងពីផលប៉ះពាល់យ៉ាងខ្លាំងទៅលើកុមា ពីការមើលទូរស័ព្ទច្រើនពេក

0
1933

សព្វថ្ងៃនេះបងប្អូនប្រាកដជាបានដឹងបានឃើញ នៅបច្ចេកវិជ្ជាផ្សេងៗជាច្រើនដែលមានការជឿនលឿននៅក្នុងប្រទេសកម្ពុជា ហើយយើងក៏បានឃើញថាការជឿនលឿនរបស់ស្មាតហ្វូនទូរស័ព្ទដៃទំនើបក៏បានជឿនលឿនខ្លាំងណាស់ដែរនាពេលបច្ចុប្បន្ន។

យ៉ាងណាមិញ មនុស្សគ្រប់រូប ក៏បានទទួលយកនូវការជឿនលឿនរបស់ស្មាតហ្វូនទូរស័ព្ទទំនើបនេះផងដែរ មិនត្រឹមតែប៉ុណ្ណោះបងប្អូនក៏បានឃើញ ស្ទើរតែរាល់ថ្ងៃទៅហើយនៅអាណាព្យាបាលមួយចំនួនធំដែលបានបណ្ដែតបណ្ដោយឲ្យកុមារតូចប្រុសស្រី មើលទូរស័ព្ទស្មាតហ្វូន ពេលដែលអាណាព្យាបាល ជាប់រវល់ជាមួយនឹងការងារផ្សេងៗ  ព្រោះគាត់គិតថាទូរស័ព្ទអាចជំនួសនៃការមើលលួងលោមរបស់ក្មេងបានដូចជាឲ្យមើលតុក្កតាកំប្លែង (Youtube) ហ្គេម ឬកម្មវិធីផ្សេងៗ ដែលមានភាពសប្បាយរីករាយ ឲ្យពួកគាត់មើលយ៉ាងសប្បាយ ជាពិសេសគឺកូនក្មេងអាយុ អាចនិយាយបានចាប់ពីអាយុ 8 ឬ9 ខែទៅ 5ឆ្នាំ ដែលពួកគាត់ចេះកាន់​ ចេះមើល ចេះស្តាប់ ដែលអាចទៅបាន ឬក៏អាយុច្រើនជាងនេះដែលពួកគាត់ចូលចិត្តមើលទូរស័ព្ទស្មាតហ្វូន មើលពីនេះពីនោះដើម្បីកំដរអារម្មណ៍របស់ពួកគាត់។

តែផ្ទុយទៅវិញអាណាព្យាបាលគ្រប់រូបមិនបានគិតថាការឲ្យមើលទូរស័ព្ទបែបនេះគឺមានការប៉ះពាល់យ៉ាងខ្លាំងទៅលើកុមារទាំងនោះ ដោយគាត់គិតថា ឱ្យកូនមើលទូរសព្ទដើម្បីជំនួសនៃការមើលថែ ហើយពួកគាត់យកពេលទៅធ្វើ ការងារផ្ទះផ្សេងៗ  ហើយផលប៉ះពាល់ពីទូរស័ព្ទទៅលើក្មេងៗទាំងនោះមាន
ដូចជា៖

១.  ផលប៉ះពាល់ដែលខ្លាំងជាងគេគឺ ភ្នែក៖ ក្នុងអំឡុងពេលអាយុ 1000ថ្ងៃដំបូងមានន័យថាក្រោម 2ឆ្នាំ ក្មេងកំពុងត្រូវការការវិវឌ្ឍន៍ ជាពិសេសកោសិការភ្នែក ពេលដែលយើងដាក់ទូរស័ព្ទឲ្យក្មេង​មើល ពេលនោះពន្លឺទូរស័ព្ទបានបញ្ចេញពន្លឺខ្លាំងមកលើភ្នែកក្មេងពេលនឹងគឺភ្នែកមានបញ្ហាខ្លាំងទៅជា ឡើងក្រហម មានអការៈឈឺហើមក្រហាយស្អិតភ្នែកជាដើម។

២. ប៉ះពាល់ដល់ខួក្បាល៖ ក្មេងដែលមានវ័យកំពុងសិក្សាមានការធ្លាក់ចុះក្នុងការរៀនសូត្រ ព្រោះគាត់ ចំណាយពេលច្រើនជាមួយនឹងទូរស័ព្ទ ដូច្នេះហើយធ្វើឲ្យគាត់ភ្លេចការរៀនសូត្រ (វួកនឹងទូរស័ព្ទ) ហើយភ្លេចភ្លាំងច្រើនដោយសារការចងចាំរបស់ពួកគាត់បានផ្តោតទៅនឹងទូរស័ព្ទច្រើនពេក។

៣. ប៉ះពាល់អារម្មណ៍៖  ពិតណាស់ក្មេងមានស្មារតីតិចជាងមនុស្សចាស់ កាលណាក្មេងមើលទូរស័ព្ទច្រើនពេកធ្វើឲ្យអារម្មណ៍ នឹងស្មារតីរបស់គាត់ផ្តោតទៅលើតែទូរស័ព្ទច្រើនជាងអ្វីៗទាំងអស់នៅជុំវិញខ្លួន ឧទាហណ៍ ការរៀនសូត្រជាដើម។

ជាចុងក្រោយាសារព័ត៍មាន អិន.ស៊ី.អិន ឌេលី សូមអំពាវនាវដល់អាណាព្យាបាលគ្រប់រូបទូទាំងប្រទេសមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះកុលបុត្រ កុលធីតារបស់លោកអ្នក ហើយគួតែកាត់បន្ថយពីការមើលទូរស័ព្ទរបស់ក្មេងទៅជំនួសរបស់អ្វីផ្សេងដែលមិនធ្វើឲ្យប៉ះពាល់ដល់ពួកគាត់ ព្រោះគាត់នៅក្មេងខ្ចីណាស់ បើពុំដូច្នេះទេពួកគាត់អាចនឹងប្រឈមមុខនូវបញ្ហាផ្សេងៗដូចដែលបានរៀបរាប់ខាងលើមក៕

អត្ថបទ និងរូបភាពដោយ៖ ឆៃរ៉ាត់

ប្រភព៖  NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here