ក្រសួង​ធនធានទឹក និងឧតុនិយម បានបង្ហាញស្ថានភាព​កម្ពស់​ទឹកទន្លេ​មេគង្គលើសពី​កម្រិត​ប្រុងប្រយ័ត្ន និងអាកាសធាតុនៅ​ខេត្តត្បូងឃ្មុំ ឧ​ត្ត​រ​មានជ័យ  និង​ ខេត្តក្រចេះ

0
409

ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែកញ្ញា នេះ ក្រៅពី​បង្ហាញ​ពី​ស្ថាន​ទឹកទន្លេ​មេគង្គ​-​ស្ទឹងត្រែង​ដែល​ឡើងដល់​១១.៥៩​ម៉ែត្រ លើសពី​កម្រិត​ប្រុងប្រយ័ត្ន (១០.៧០​ម៉ែត្រ​) ក្រសួង​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​ស្ថានភាព​ទឹក និង​អាកាសធាតុ​នៅ​ខេត្តត្បូងឃ្មុំ ឧ​ត្ត​រ​មានជ័យ  និង​ ខេត្តក្រចេះ​។​

ក្រសួង​ធនធានទឹក បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ស្ថានភាព​កម្ពស់​ទឹកទន្លេ​មេគង្គ​-​កំពង់ចាម ១៤,១០​ម៉ែត្រ បណ្តាល​ឲ្យ​ជន់​លិច​ផ្លូវ​បេតុង​ប្រវែង​ប្រមាណ​ជា​៦០០​ម៉ែត្រ ជម្រៅ ពី​០,២​ម៉ែត្រ ទៅ​០,៣​ម៉ែត្រ មាន​ទីតាំងនៅ​ភូមិ​ព្រែក​តូច ឃុំ​ជី​រោទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ គេ​អាចធ្វើ​ចរាចរណ៍​បានជា​បណ្តោះអាសន្ន​រថយន្ត​តូច និង​ម៉ូតូ ជា​ផ្លូវ​ឆ្លងកាត់​ពី​ស្រុក​ត្បូងឃ្មុំ ទៅ​ស្រុក​ក្រូចឆ្មារ​។​

នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ឯណោះ អាងទឹក​០៥ ស្ថិតនៅ​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ទឹក​មាន​កម្ពស់ ១,៩០​ម៉ែត្រ ស្រក​ចុះ ០,៣០​ម៉ែត្រ និង​អាងទឹក​តា​ម៉ុក ស្ថិតនៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ទឹក​មាន​កម្ពស់ ៣,៨៦​ម៉ែត្រ កើនឡើង ០,៣៦​ម៉ែត្រ កម្ពស់​ប្រកាសអាសន្ន ៤,១០​ម៉ែត្រ​។ មកដល់ពេលនេះ ស្ថានភាព​ទឹក​ពុំ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​នៅឡើយ​ទេ​។​

រីឯទឹកទន្លេនៅ​ខេត្តក្រចេះ ក៏បាន​ហក់​ឡើងដល់​កម្ពស់​២១.៦៧​ម៉េ​ត្រ ដែល​ជិត​នឹង​ដល់ពេល​កម្រិត​ប្រុងប្រយ័ត្ន គឺ​២២​ម៉ែត្រ​ទៅហើយ​។ ការ​ហក់​ឡើង​នេះ បានធ្វើ​ឲ្យ​ស្រុតដី និង​បាក់​ច្រាំង ចំនួន​២​កន្លែង​ផ្សេងគ្នា​។ កន្លែង​ទី​១ ស្ថិតនៅ ឃុំ​ពង្ររ ស្រុក​ឆ្លូង បណ្តាល​ឲ្យ​បាក់​ថ្នល់​លំ​ប្រវែង​៥០​ម៉ែត្រ និង​កន្លែង​ទី​២ ស្ថិតនៅ​ឃុំ​ឆ្លូង ស្រុក​ឆ្លូង​ដដែល  បណ្តាល​ឲ្យ​ស្រុត​ផ្លូវលំ​ប្រវែង​២០០​ម៉ែត្រ​។

នា​ព្រឹក​ថ្ងៃ​ដដែល​នេះ ​បើតាម​ក្រសួង​ធនធានទឹក ក្រុង​បាន​លុង ខេត្តរតនគិរី ក៏មាន​ភ្លៀង​ធ្លាក់​កម្រិត​ផ្សែង​ក្រូច​ផងដែរ​៕

ប្រភព៖ ថ្មី ថ្មី
កែរសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here