ពិតជាអាណិតគាត់ណាស់ដើរចេញពីការដ្ឋានមកទិញបារីឲ្យប្តីត្រូវខ្សែរភ្លើងដាច់ធ្លាក់នឹងដីឆក់ស្លាប់ភ្លាមៗ គ្មានអ្នកទទួលខុសត្រូវ

0
550

ក្រុងព្រះសីហនុ-សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ស្រ្តីជាកម្មករសំណង់ម្នាក់បានស្លាប់ដោយឆក់ចរន្តអគ្គិសនីក្រោយដើរជាន់នឹងខ្សែធ្លាក់លើដីដែលមានចរន្តភ្លើងនៅខាងមុខការដ្ឋានសំណង់មួយកន្លែងស្ថិតក្នុងក្រុម០៩ ភូមិ០២ សង្កាត់០៣ ក្រុងព្រះសីហនុ ពេលដើរទៅរកទិញបារីអោយប្តី កាលពីម៉ោងជាង១១ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩។

ជនរងគ្រោះឈ្មោះ សៅ សាម៉ុន អាយុ៥៤ឆ្នាំ មុខរបរធ្វើកម្មករសំណង់ ជនជាតិខ្មែរមានស្រុកកំណើត សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ។ ហេតុការណ៍នេះ ប្រធានអង្គភាព អគ្គិសនីខេត្តព្រះសីហនុថ្លែងបញ្ជាក់ថា ករណីឆក់នេះគឺបណ្តាលមកពីជនរងគ្រោះដើរជាន់ប៉ះលើខ្សែកាបអុបទិក ដែលធ្លាក់លើដី(មិនមែនជាខ្សែរបស់អង្គភាពអគ្គិសនីនោះទេ) និងថាខ្សែដែលធ្លាក់នាំអោយឆ្លងឆក់មនុស្សស្លាប់នេះ ជាខ្សែកាបរបស់ក្រុមហ៊ុនឯកជន ដែលអូសគ្មានសណ្តាប់ធ្នាប់ មិនគោរពបទដ្ឋានបច្ចេកទេស និងអូសគងលើខ្សែអតិថិជនដែលធ្វើឲ្យដាច់រលាត់ រហូតបណ្តាលឲ្យឆ្លងចរន្តភ្លើង។

ក្រោយការពិនិត្យកោសល្យវិច្ចយ័រួចសមត្ថកិច្ចបានប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ជាមួយនិងការបន្តនិតិវិធីផ្សេងៗដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

ប្រភព៖ Facebook

កែរសម្រួលដោយ៖ NCN​ daily

LEAVE A REPLY

Please enter your comment!
Please enter your name here