ខេត្តព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងទឹក តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្ដម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក លៀម សុដា អភិបាលរងខេត្តក្នុងនាមថ្នាក់ដឹកនាំខេត្តព្រះសីហនុ ព្រមទាំងវត្តមានមន្ត្រីកងទព័ច្រើនរូបទៀត បានអញ្ជើញចូលរួមជួបសំណេះសំណាល ជាមួយមេបញ្ជាការនិងប្រតិភូនាវាកងទព័ជើងទឹកឥណ្ឌា ដែលធ្វើឡើងនៅលើនាវាកងទ័ពជើងទឹកឥណ្ឌាចតនៅកំពង់ផែក្រុងព្រះសីហនុ ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ៨កញ្ញា២០១៩នេះ នាវាកងទព័ជើងទឹកឥណ្ឌា២គ្រឿងដែលចូលចតកំពង់ផែក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចជាមិត្តភាពរយៈពេល៤ថ្ងៃកន្លងមក បានចាកចេញពីកំពង់ផែប្រទេសកម្ពុជាវិញហើយ៕
ប្រភព៖ Facebook
កែរសម្រួលដោយ៖ NCN Daily