ខេត្តតាកែវ៖ ប្រពន្ធតាមទាន់ប្តីទៅរៀបការជាមួយស្រីថ្មី ដែលស្រីថ្មីរបស់ប្តីនោះក៍ត្រូវជាគ្មួយផងដែរនោះ កំពុងតែផ្ទុះខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក រឿងហេតុនេះបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃអាទិត្យ១១ កើត ខែ កក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅមុខរោងការរបស់ប្តី ស្ថិតនៅក្នុងភូមិអង្គរកា ឃុំអង្កាញ់ ស្រុក ទ្រាំង ខេត្តតាកែវ ។
រហូតមកដល់ពេលនេះ រឿងរ៉ាវទាំងនេះ ត្រូវបាន បញ្ចប់ត្រឹម15000ដុល្លាហើយកូន ទាំង៣ គ្មានប៉ាដូចមុន មាន កូនក្នុងបន្ទុក មានបំណុលរាប់មុឺន$ តែដើម្បីបំពេញតណ្ហា ហ៊ានកុហកម្តាយបង្កើត ក្បត់ប្រពន្ធកូន បំពានច្បាប់លួចលាក់រៀបការជាមួយក្មួយស្រីខ្លួនឯង ដោយគ្មានសំបុត្រអនុញ្ញាតិ។
បន្ទាប់មកត្រូវម្តាយបង្កើត និងប្រពន្ធតាមទាន់ អូសក្បាលចូលប៉ុស្តិ៍ប្តឹងទារ$15000 ទុកចឹញ្ចឹមកូនហើយអោយប្តីថោកទាបហ្នឹងទៅគេ។ ប្តីចោរម្សៀតត្អូញត្អែថា គឺជាកម្ម ផលរបស់គេពីជាតិមុនសាងមិនល្អ ទើបកើតមកជួបរឿងបែបនេះ មុនដំបូងប្តីចោរម្សៀតទាមទារឡើងតុលាការ ដើម្បីបែងចែកទ្រព្យសម្បត្តិ តែត្រូវម្តាយបង្កើតខ្លួន និងប្រពន្ធតវ៉ា មិនអោយ មានការបែងចែកឡើយ ទ្រព្យទាំងអស់គឺទុក សម្រាប់អោយកូនទាំង៣តែប៉ុណ្ណោះ ចុងក្រោយប្រពន្ធ និងម្តាយសម្រេចទុកពេលអោយប្តីចោរម្សៀតបង់ប្រាក់១ខែ500 ដុល្លារ រហូតគ្រប់15000ដុល្លារ ហើយរឿងក៏ត្រូវបញ្ចប់៕
(មានវិដេអូ)
ប្រភព៖ WANT POST