(ភ្នំពេញ) ទូកអុំ និងទូកចែវ របស់រាជធានីភ្នំពេញចំនួន៤៦ទូកបានមកជួបជុំគ្នានៅតាមដងទន្លេសាប មុខវត្តឧណ្ណាឡោម កាលពីរសៀលថ្ងៃទី១៩ វិច្ឆិកា ដើម្បីដំណើការអុំប្រណាំង សាកល្បងសមកំលាំង កំរិតរាជធានីភ្នំពេញមុននឹងឈានទៅប្រកួតថ្នាក់រយៈពេល៣ថ្ងៃគឺថ្ងៃទី២១ ទី២២ និងថ្ងៃទី២៣ វិច្ឆិកានៅមុខ ព្រះបរមរាវាំងនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកជាប្រពៃណី។
មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញតែង បានរៀបចំការប្រណាំងទូក សាកល្បងបែបនេះជារៀងរាល់ឆ្នាំ នៅមុនពិធីបុណ្យអុំទូកមកដល់ដើម្បីដកស្រង់បទពិសោធន៏ និងស្ទាប់ ស្ទង់កំលាំងចំណុះទូកក្រោយពីបានធ្វើការហ្វឹកហាត់ជាច្រើនថ្ងៃរួចមកនោះ។
គួបញ្ជាក់ថា ទូក ង ទូកចែវ ទូកខ្នាតអន្តរជាតិ របស់រាជធានីភ្នំពេញដែល ត្រូវចូលរួមប្រណាំង ឆ្នាំ២០១៨នេះ មានចំនួន៤៦ទូក មកពីតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញ ក្នុងនោះទូកអុំបុរសមាន៣២ទូក, ទូកចែវបុរស៤ទូក,ទូកខ្នាតអន្តរជាតិ១០ទូក មានកីឡាករ កីឡាការនីសរុបចំនួន៣២៣៤នាក់ នៅពេល ចំនួនទូកទាំង២៥ខេត្តក្រុងចូលរួមប្រណាំងចំនួន២៩៨ទូក លើសពីឆ្នាំ២០១៧ ដែលមានត្រឹមតែ២៧០ទូក។ ក្រៅពីមានទូកចូលរួមប្រណាំង រដ្ឋបាលរាជធានីភ្នំពេញក៏មានប្រទីបមួយគ្រឿង ក្នុងចំណោមប្រទីបទាំង១៥ ដើម្បីបង្ហាញទស្សនិកជន បានទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូកនេះផងដែរ។
ក្រោយបញ្ចប់ដំណើការអុំប្រណាំងសាកល្បងសមកំលាំងកំរិតរាជធានីនេះ ទូកដែលទទួល បានចំណាត់ ថ្នាក់លេខ១ លេខ២ និងលេខ៣ ក៏បានទទួលអំណោយពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផងដែរ។
ទឹកមុខញញឹមស្រស់ស្រាយរបស់ប្រជាពលរដ្ឋយើងចេញពីបេះដូង បានបង្ហាញយ៉ាងច្បាស់ពីភាព សុខដមរមនាក្នុងសង្គមដែលមានសុខសន្តិភាព និងការអភិវឌ្ឍន៏,ការរីកចំរើនលើវិស័យសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី៕
សូមបញ្ជាក់ផងដែរថា ទូកលឿន ទូកធម្យម ថ្នាក់រាជធានីភ្នំពេញដែលមានទូកង ទូកមួង ចូលរួមប្រណាំងចំនួន ៤៨ទូក ចែកចេញជាបីប្រភេទ គឺ ១ទូកអុំខ្នាតអន្តរជាតិ មានចំនួន ១១ នារី២ទូក
២-ទូកអំបុរស មានចំនួន ៣៣ទូក
៣-ទូកចែវបុរសមានចំនួន ៤ទូក ។