ក្តៅៗទីបំផុតខាងប្រពន្ធដែលត្រូវបានប្តីជាទាហានប្រកាន់ថាជិះម៉ូតូអោបចង្កេះមនុស្សប្រុស បានចេញវីដេអូបកស្រាយ (មានវីដេអូ)

0
384

(វគ្គ២)ទីបំផុតខាងប្រពន្ធ ដែលត្រូវបានប្តីជានាយទាហានចោទប្រកាន់ថា ជិះម៉ូតូអោបចង្កេះមនុស្សប្រុស បានចេញវីដេអូបកស្រាយថា មានវីដអូ

បន្ទាប់ពីមានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៏ ពីសំណាក់មហាជន ក្រោយពេលម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ ChYa StepPrô បានសរសេររៀបរាប់ទាំងក្ដីឈឺចាប់ ព្រោះតែភរិយាជាទីស្រលាញ់របស់ខ្លួន ដែលការពេញច្បាប់ បែរជាក្បត់ចិត្ដរបស់ខ្លួន ដោយទៅលួចទាក់ទងជាមួយអ្នកថ្មី និងបានជិះម៉ូតូអោបចង្កេះគ្នា តែត្រូវបានបុរសជាប្ដីតាមដាន រួចថតទុកជាភស្ដុតាងថែមទៀតផង។

យ៉ាងណាមិញ ក្នុងខណៈពេលនេះ នារីខាងលើ ដែលគាត់មានគណនី ហ្វេសប៊ុកមានឈ្មោះ រត្ន័ សុធារី ហើយត្រូវបានម្ចាស់គណនីខាងលើត្រូវជាអតីតប្ដី ចោទថាបានផឹតក្បត់ខ្លួននោះ ព្រមចេញមុខមកធ្វើការបកស្រាយហើយ ដោយនាងបាន Live Video រៀបរាប់ប្រាប់ឲ្យដឹងថា៖”បើខ្ញុំអាក្រក់ គេព្រមចុះហេត្ថលេខាលេងលះហើយ ព្រោះគេនៅចង់ស៊ីទ្រព្យខ្ញុំ មិនទាន់ឆ្អែត ការជាមួយខ្ញុំបាន៥ខែគ្មានប្រាក់ឲ្យខ្ញុំមួយរៀលទេ រស់នៅជាមួយខ្ញុំ ស៊ីលើខ្ញុំ
ចាយលុយខ្ញុំ ហើយខែទី១ ខ្ញុំបានទិញទូរស័ព្ទម៉ាក IPhone XS Max ដែលមានតម្លៃជាង ១៣០០ដុល្លារ ហើយបានប្រហែលជាកន្លះខែទូរស័ព្ទចាស់របស់គេ លេងហ្គេមគាំង ស្រាប់តែបោកចោលតែម្ដង រួចទៅដល់ប្ដូរទូរស័ព្ទថ្មីមិនប្រាប់ខ្ញុំនោះទេ អោយខ្ញុំទៅសងលុយគេ ខ្ញុំអត់ចេះផឹតក្បត់ទេ ខ្ញុំអត់តម្លាប់ដូចគ្រួសារគេទេ”៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Facebook
កែរសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here