អស្ចារ្យមែន!!! ប្រធានថ្នាក់ ៣ នាក់ ក្នុងថ្នាក់តែមួយបាននិទ្ទេស A ទាំងអស់គ្នា

0
437

ពិតជាខ្លាំងមែន នេះហើយបានគេហៅថា ទំពាំងស្នងឫស្សីរបស់សង្គមជាតិ ដោយប្រធានថ្នាក់ ៣នាក់ ក្នុងថ្នាក់តែមួយ បាននិទ្ទេស A  ។

ការប្រកាសលទ្ធផលមធ្យមសិក្សាទុតិយភូមិ បានចេញរួចរាល់ទូទាំងប្រទេស ដោយក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី៩ និង​ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។ ចំនួនសិស្សនិទ្ទេសAមានរហូតដល់៤៤៣នាក់ ដែលមានការកើនឡើងជាងឆ្នាំមុនទៅទៀត។ ចំណែកឯនៅរាជធានីភ្នំពេញ សិស្សនិទ្ទេសA សរុបចំនួន១៤១នាក់។ ដោយឡែក វិទ្យាល័យជាស៊ីម សាមគ្គី មានសិស្សទទួលបាននិទ្ទេសA ចំនួន៥នាក់ ដែលអ្វីដែលកាន់តែពិសេសនោះគឺ ក្នុងចំណោម៥នាក់នោះ មាន៣នាក់ជាមិត្តរួមថ្នាក់ ហើយមិនត្រឹមតែប៉ុណ្ណោះ ជាប្រធានថ្នាក់ទាំងបីផងដែរ​។ សិស្សទាំងបីមានឈ្មោះ សាន រស្មី,  ឆេង តុលា និង ណយ អាតទីស។

ប្រភព៖ Dãrk Äquãmãrine​ ដោយ NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here