គំនរថង់ផ្លាស្ទិចមួយកន្លែងបានឆាបឆេះយ៉ាងសន្ធោសន្ធៅបង្ករការផ្ញាក់ផ្អើលទាំងយប់ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច

0
304

អគ្គីភ័យបានឆាបឆេះគំនរថង់ផ្លាស្ទិចមួយកន្លែង យ៉ាងសន្ធោសន្ធៅ នៅភ្នំពេញ

ភ្នំពេញ​៖​ កាលពីវេលាម៉ោង១ និង៤០នាទីឈានចូលយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ អគ្គីភ័យបានឆាបឆេះគំនរថង់ផ្លាស្ទិចមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ ​​ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ​

ទីតាំងនេះ ជាកន្លែងផ្ទុកនៅគំនរថង់ផ្លាស្ទិចចាស់ៗ ដើម្បីផលិតចេញជាថង់ផ្លាស្ទិច ថ្មីៗ ។
នៅមុនពេលកើតហេតុ ស្រាប់តែឃើញមានឃើញអណ្ដាតភ្លើងឆេះចេញមកពីក្នុងគំនរ ថង់ផ្លាស្ទិចបង្ករការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែររាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍ភ្លាមៗ។

ពាក់ព័ន្ធនិងគ្រោះអគ្គីភ័យខាងលើនេះជំហ៊ានដំបូងសន្និដ្ឋានបណ្តាលមកពីបងប្អូនប្រជាពលរដ្ឋបោះកន្ទុយបារីចោលផ្ដេសផ្ដាស ទើបបង្កឲ្យឆាបឆេះបែបនេះ។

ប្រតិបត្តិការបង្កាគ្រោះអគ្គីភ័យខាងលើនេះ សមត្ថកិច្ចជំនាញបានប្រើពេលវេលាបាញ់ពន្លត់ ឲ្យរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង២ និង៤០នាទី​រំលងអធ្រាតថ្ងៃដដែល និងបានប្រើប្រាស់ឡានទឹកអស់ចំនួន១០ឡាន
ផងដែរ ៕

ប្រភព៖ Facebook / កែរសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here