ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ ឲ្យក្រុមការងារទាំងអស់ បង្កើនប្រសិទ្ធភាពលើការដោះស្រាយរាល់តម្រូវការចាំបាច់ជូនប្រជាពលរដ្ឋ

0
351

ភ្នំពេញ: ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានរាជធានីភ្នំពេញ លោកជំទាវកិត្ដិយសសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងទំនាក់ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានឲ្យក្រុម ការងារ និងសមាជិក ត្រូវបន្ត បង្កើនប្រសិទ្ធភាពលើការដោះស្រាយរាល់ តម្រូវការចាំបាច់នានា ជូនប្រជា ពលរដ្ឋដើម្បីជួយសម្រាលការលំបាកនិងកាត់បន្ថយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។

ក្នុងនោះដែរលោកជំទាវបានណែនាំដល់ក្រុមការងារបន្តត្រូវបង្កើនការចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីដោះស្រាយនូវកង្វល់សំណើសំណូមពរឲ្យមានប្រសិទ្ធភាពជូនពួកគាត់ស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។

លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអនបានថ្លែងបែបនេះកាលពីរសៀលនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសាលារាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំស្តីពីតួនាទីភារកិច្ចនិងរបៀបរបបការងារសម្រាប់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅរាជធានីភ្នំពេញដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការចុះមូលដ្ឋានរបស់ក្រុមការងារនេះមានសារៈ សំខាន់ ណាស់ពោលគឺទី១, លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល តាមរយៈ សកម្មភាពរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដើម្បីស្វែងយល់អំពីជីវភាពរស់នៅនិងបានស្ដាប់នូវកង្វល់សំណើសំណូមពរបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន។ទី២, ផ្សព្វផ្សាយកម្មវិធីនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលជូន ប្រជាពលរដ្ឋបាន ជ្រាបនិងស្វែងរកការគាំទ្រ និងចូលរួមការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋា ភិបាល និងដាក់ចេញវិធានការនិងសកម្មភាពអនុវត្តជាក់ស្តែង។និងទី៣, ដោះស្រាយនិងបូកសរុបសំណើសំណូមពរ បញ្ហាប្រឈមនានា នៅមូលដ្ឋានហើយមានវិធានការដោះស្រាយឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧ្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងខិតខំ ប្រឹងប្រែងពង្រឹង និងពង្រីកការទំនាក់ទំនងការអភិវឌ្ឍមូលដ្ឋានជាមួយដៃគូរ ហើយកំពុងបន្ដបង្កើន ការចុះជួបប្រជាពលរដ្ឋ និងបង្កើនទំនាក់ទំនងជាមួយមហាជនតាមូល ដ្ឋានតាមរយៈការកែលំអការ ផ្តល់សេ វាសាធារណៈការជួយដោះស្រាយបញ្ហាប្រឈមនិងការលំបាករបស់ប្រជាជនដូចជាការដោះស្រាយទំនាស់ដីធ្លីការជួសជុល និងកសាងផ្លូវការស្តារលូប្រឡាយការ កែរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរប្រមូល សំរាមការធ្វើសួនច្បារនិងជួយឧបត្ថម្ភប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់និងងាយរងគ្រោះដូចជាជនអនាថាកុមារកំព្រាជនរងគ្រោះដោយទឹកជំនន់អគ្គីភ័យនិងអ្នកក្រដែលមានជម្ងឺជាដើម។

ឯកឧត្តមបានបន្ដថាតាមសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋពួកគេពិតជាចង់បានការរស់នៅ ដែល ប្រកប ដោយភាពសុខសាន្ត និងទទួលបានការផ្តល់សេវាគួជាទីពេញចិត្តជាពិសេស ការបម្រើសេវា សាធារ ណៈ ឲ្យបានល្អប្រសើរជូនដល់មូលដ្ឋានដូចជា ការធ្វើសៀវភៅស្នាក់នៅធ្វើអត្តសញ្ញាណបណ្ណបញ្ជាក់ សំបុត្រកំណើត ការសុំច្បាប់អនុញ្ញាតិ និងការសុំបញ្ជាក់លិខិតផ្សេងៗលុបបំបាត់បាតុភាព អសកម្ម នានា ដូចជា ការពង្រឹងសន្តិសុខនិងរក្សា ឲ្យបាននូវភូមិឃុំមានសុវត្ថិភាព និងការលុបបំបាត់ការ បំពាន ដោយ អំណាចនានាជាដើម៕

ដោយ៖ NCNDaily

LEAVE A REPLY

Please enter your comment!
Please enter your name here