ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់តាមផេកថា៖ ដោយការខិតខំប្រឹងប្រែងរបស់វិស្វករ និងបងប្អូនកម្មករការដ្ឋានទាំងថ្ងៃ ទាំងយប់ មកដល់ពេលនេះ ការជួស ជុលស្ពានបេឡេឡើងវិញបាន បញ្ចប់រួចរាល់ហើយ និងត្រៀមដាក់អោយដំណើរការនៅថ្ងៃស្អែក វេលាម៉ោង ៧:០០ព្រឹកតទៅ ។
សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានបេឡេប្រកបដោយសេចក្តីរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយសង្ឃឹមថា ស្ពានជ្រោយចង្វារដែលកកស្ទះប៉ុន្មានថ្ងៃមកនេះ នឹងកាត់បន្ថយការកកស្ទះចរាចរ វិលមកប្រក្រតីឡើងវិញ។
សូមមើលវីដេអូខាងក្រោម៖