អាងធំ ឬអាងអីបានជាបើកគ្មានការប្រុងប្រយ័ត្នយ៉ាងនេះ ចុងក្រោយគឺខ្ទេចទាំងពីរ

0
261

រថយន្តធុនធំ២គ្រឿង បុកប៉ះគ្នា នៅវេលាម៉ោង១២:២០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ចន្លោះបង្គោលគីឡូម៉ែត្រ ១៥៤-១៥៥ ស្ថិតក្នុងភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាង រថយន្តធំមួយគ្រឿងពាក់ស្លាកលេខ ខ ភ ម ៣.៨២៧៩ (រថយន្តទី១) មានទិសដៅ ព្រះសីហនុ-ភ្នំពេញ បានបុកប៉ះជាមួយរថយន្តធំមួយគ្រឿងទៀតគ្មានស្លាកលេខ (រថយន្តទី២) បើកបរដោយឈ្មោះ មាជ បាន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិក្រាំងក្តី ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទិសដៅបញ្ច្រាសគ្នា តែមិនបណ្តាលឲ្យមនុស្សរងរបួសអ្វីទេ ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តផ្លាកលេខ ខ ភ ម បានរត់គេចខ្លួនបាត់។ ក្រោយកើតហេតុកម្លាំងអាវុធហត្ថ ស្នាក់ការ៤០២ សហការជាមួយអធិការដ្ឋាននគរបាលស្រុកកំពង់សីលា អន្តរាគមន៍សម្រួលចរាចរណ៍ និងស្ទូចរថយន្តមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដោះស្រាយតាមនិតិវិធី ៕


ប្រភព៖ Facebook
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here