កម្លាំងចម្រុះជួយសង្គ្រោះជនរងគ្រោះម្នាក់ ក្នុងចំណោម២នាក់ ដែលបាត់ខ្លួនក្នុងករណីដីភ្នំបាក់សង្កត់ នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា (មានវីដេអូ)

0
260

(បាត់ដំបង)៖ បន្ទាប់ពីពលរដ្ឋ២នាក់បានបាត់ខ្លួន ក្នុងហេតុការណ៍ដីភ្នំបានក់សង្កត់ ពេលមេឃភ្លៀង នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ, នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងចម្រុះដែលមានអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋបានរកឃើញជនរងគ្រោះម្នាក់ ក្នុងចំណោមមនុស្សពីរនាក់។

ជនរងគ្រោះម្នាក់ដែលទើបរកឃើញនេះ នៅមានជីវិតនៅឡើយ ដែលមានឈ្មោះ ឆាន កុយ អាយុ១៧ឆ្នាំ ប៉ុន្តែបានរងរបួសមួយចំនួន ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋខ្មែរចំនួន៧នាក់ បានចូលទៅក្នុងព្រៃ នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ហើយត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារបណ្តាលឱ្យដីភ្នំបាក់សង្កត់ ក្នុងនោះមានពលរដ្ឋ៤នាក់ បានរត់រួចខ្លួន ម្នាក់រងរបួសធ្ងន់ និង២នាក់បាត់ខ្លួនផងដែរ។

ប្រជាពលរដ្ឋ៧នាក់ ដែលបានចូលទៅដាក់អន្ទាក់ចាប់សត្វនោះរួមមាន៖
១៖ ឈ្មោះ ដុំ សុភាព អាយុ ៦៤ឆ្នាំ,
២៖ ឈ្មោះ ឆែម ប្រុស អាយុ២៥ឆ្នាំ
៣៖ ឈ្មោះ កៅ កាន់ អាយុ១៧ឆ្នាំ
៤៖ ឈ្មោះ កៅ នី អាយុ ២០ឆ្នាំ
៥៖ ឈ្មៅះ ទ្រីន កុសល អាយុ២៥ឆ្នាំ (របួស)
៦៖ ឈ្មោះ ផាន រី អាយុ២៧ឆ្នាំ (បាត់ខ្លួន)
៧៖ ឈ្មោះ ឆាន កុយ អាយុ១៧ឆ្នាំ (ទើបរកឃើញ)

ជនរងគ្រោះទាំង៧នាក់ រស់នៅភូមិអូរត្រែង ឃុំតាតោត ស្រុកសំឡូត ខេត្តបាត់ដំបង៕

សូមទស្សនាវីដេអូការជួយជនរងគ្រោះពីកម្លាំងទាហាននៅខាងក្រោម៖

ប្រភព៖ Fresh news
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here