អាគារសាលប្រជុំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនដល់កងពលតូចអន្តរាគមន៏លេខ៩ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

0
579

ព្រះវិហា៖ អាគារសាលប្រជុំរបស់កងពលតូចអន្តរាគមន៏លេខ៩ចំណុះឲ្យកងពលធំលេខ៣ឈរជើងនៅភូមិសែនរុងរឿងទី១ ឃុំទឹកក្រហមស្រុកជាំក្សាន្ត ខេត្តព្រះវិហារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេ ជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ត្រូវបានសម្ធោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២៦កញ្ញានេះ ដែលឈរជើងនៅទិសជួរមុខតំបន់មុំបី កងពលធំអន្តរាគមន៏លេខ៣ និងក៏ដូចសួរសុខទុក្ខវរះនគរបាលការពារព្រំដែនលេខ៧៩៣នៃខេត្តេព្រះវិហារក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវព្រមទាំងអស់លោក លោកស្រីជាអភិបាលអភិបាលរងខណ្ឌទាំង១៤,ប្រធាន និងអនុប្រធានមន្ទីរជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៏ទោ ឌួង ចន្ទ័ មេបញ្ជាការកងពលតូចអន្តរាគមន៏លេខ៩បានគូសបញ្ជា្កក់ថា៖ជំនួយនៃសម្ពន្ធ័មេត្រីភាពរវាងកងពលតូចអន្តរាគមន៏លេខ៩ និងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានកងពលប្រើប្រាស់ថែរក្សាការពារបានយ៉ាងល្អនិងចំគោលដៅបំរើផលប្រយោជន៏អង្គភាពប្រកបដោយតម្លាភាពធ្វើ ឲ្យម្ចាស់ជំនួយមានមោទនះភាព និងរីករាយសកម្មបន្តសម្ពន្ធ័មេត្រីភាពជាមួយអង្គភាពបន្តទៀត។

លោកឧត្តមសេនីទោ បានលើកឡើងថា៖អស់រយះពេលជាច្រើនឆ្នាំកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញបានបន្តប្រពៃណីសម្ពន្ធ័មេត្រីភាពជាមួយកងពលតូចអន្តរាគមន៏លេខ៩ និងបណ្តាអង្គភាពផ្សេងៗទៀត បានបន្តការឧបត្ថមគាំទ្រទាំងស្មារតី និងសំភារះគ្រឿងចក្រ ថវិកា ស្បៀងអាហារជាច្រើនទៀត។នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ានបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុត មាំនិងដាច់ខាតការពារបុរណៈភាពទឹកដី ការពារសន្តិភាពសេចក្តីសុខសាន ការអភិវឌ្ឍន៏,ការពាររដ្ឋធម្មនុញ្ញ,ការពារអង្គព្រះមហាក្សត្រ,ការពាររាជរដ្ឋភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតការពារសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីដោយមិនអនុញ្ញាតិឲ្យក្រុមឧទ្ទាមក្បត់ ជាតិដែលដឹកនាំដោយទណ្ធិតសម រង្ស៊ី មកបំផ្លាញបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តម  ឃួង ស្រេង បានលើកសរសើរពីវីរះភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ពនៅជួរមុខដែលបានលះបង់សព្វបែបយ៉ាងរហូតដល់អាយុជីវិតដើម្បីការពារបូរណៈភាពទឹកដី សន្តិភាព ភាពសុខសាន្តនិងការអភិវឌ្ឍន៏របស់ប្រទេសជាតិ។កងទ័ព មានកាត្តព្វកិច្ចការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ការពារស្ថាបនឹកសន្តិភាពគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។ប្រឆាំងដាច់ខាតការញ៉ុះញ៉ុង បំផុសបំផុលរបស់ក្រុមឧទ្ទាមក្រៅច្បាប់។កងទ័ពត្រូវយល់អោយបានច្បាស់ពីឧបាយកលបំផ្លិចបំផ្លាញរបស់ទណ្ឌិតសម រង្ស៊ី។កម្ពុជាកំពុងមានសុខសន្តិភាព មានការអភិ  វឌ្ឍន៏ កម្ពុជាមិនត្រូវការចចារសន្តិភាពជាមួយក្រុមឧទ្ទាមក្រៅច្បាប់នោះទេ ឧទ្ទាមក្រៅច្បាប់មានតែទទួលទោសតាមច្បាប់ប៉ុណ្ណោះ។

ចំពោះអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចគត្តិព្រឹទ្ធបណ្ទិតប៊ុនរ៉ានី ហ៊ុនសែនដែលត្រូវផ្តល់ជូនកងទព័តាមរយះឯ.ឧអភិបាលរាជធានីភ្នំពេញរួមមាន៖

១- កងពលធំអន្តរាគមន៍លេខ ៣ ថវិកាចំនួន ២០.០០០.០០០ គ្រឿងឧបភោគបរិភោគ- មីជាតិ ចំនួន ៣០០ កេសតូច- ទឹកត្រី ចំនួន ២០០ យូរ- ទឹកស៊ីអ៊ីវ ចំនួន ២០០ យូរ- ទឹកបរិសុទ្ធចំនួន ២០០ កេស- ស្រាបៀ ចំនួន ២០០ កេស- ទឹកផ្លែឈើ ចំនួន ១០០ កេស- ប្រេងម៉ាស៊ូត ១០.០០០ លីត្រ- នំអន្សម ចំនួនៈ ២.១៤០ ដើម- សាច់ជ្រូក ចំនួនៈ ១.០៧០ គីឡូក្រាម- ថ្នាំពេទ្យ ចំនួន ២២មុខ ស្មើនឹងទឹកប្រាក់ចំនួនៈ ៤.៤០៥.៣៩៤រៀល។

២- កងពលតូចអន្តរាគមន៍លេខ ៩ ចំនួន ២០.០០០.០០០៛- សាងសង់បន្ទប់ទឹក ដាក់លូ និងដាក់ដីជុំវិញសាលប្រជុំ សរុបថវិកាចំនួន ៣៩.៥៥០.០០០៛  គ្រឿងឧបភោគបរិភោគ- មីជាតិចំនួន ៥០០ កេសតូច- ទឹកត្រី ចំនួន ២០០ យូរ- ទឹកស៊ីអីវ ចំនួន ២០០ យូរ- ទឹកបរិសុទ្ធចំនួន ៣០០ កេស- ស្រាបៀ ចំនួន ២០០ កេស- ទឹកផ្លែឈើ ចំនួន ១០០ កេស- ប្រេងម៉ាស៊ូត ៥.០០០ លីត្រ- នំអន្សម ចំនួន ៣.៥២៨ ដើម- សាច់ជ្រូក ចំនួនៈ ១.៧៦៥ គីឡូក្រាម- ថ្នាំពេទ្យ ចំនួន ២ ២មុខ ស្មើនឹងទឹកប្រាក់ចំនួន ៤.៤០៥.៣៩៤រៀល

៣- វរៈនគរបាលការពារព្រំដែន៧៩៣ ថវិកាចំនួន ១០.០០០.០០០

– គណៈបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគ៤ ថវិកាចំនួន ១.០០០.០០០៛  គ្រឿងឧបភោគបរិភោគ- មីជាតិចំនួន ១០០ កេសតូច- ទឹកត្រី ចំនួន ១០០ យូរ- ទឹកស៊ីអីវ ចំនួន ១០០ យូរ- ទឹកបរិសុទ្ធចំនួន ១០០ កេស- ស្រាបៀ ចំនួន ៥០ កេស- ទឹកផ្លែឈើ ចំនួន ២៥ កេស- នំអន្សម ចំនួន ៤២៤ ដើម- សាច់ជ្រូក ចំនួន ២១២ គីឡូក្រាម។

៤- បញ្ជាការដ្ឋានអង្គរក្ស ថវិកាចំនួន ១០.០០០.០០០រ គ្រឿងឧបភោគបរិភោគ- មីជាតិចំនួន ២០០ កេសតូច- ទឹកត្រី ចំនួនៈ ១០០ យូរ- ទឹកស៊ីអ៊ីវ ចំនួន ១០០ យូរ- ទឹកបរិសុទ្ធចំនួនៈ ២០០ កេស- ស្រាបៀ ចំនួន ១០០ កេស- ទឹកផ្លែឈើ ចំនួន ៥០ កេស- នំអន្សម ចំនួន ១.០០០ ដើម- សាច់ជ្រូក ចំនួន ៥០០ គីឡូក្រាម

៥- វត្តឧត្តមសែនជ័យ វត្តប្រាសាទត្រាំព្រាល និងវត្តតេជោមានបុណ្យ៖ ក្នុង១វត្ត ប្រគេនបច្ច័យក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចំនួន ២.000.000៛៕

LEAVE A REPLY

Please enter your comment!
Please enter your name here