ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានទទួលជួប លោកស្រី Rhona Smith (រ៉ូណា ស្មីត) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ

0
293

(ភ្នំពេញ) នាថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង

បានស្វាមគន៍ចំពោះដំណើរបេសកម្មរបស់លោកស្រី Rhona smith មកកាន់កម្ពុជា ក្នុងឋានៈជា អ្នករាយការណ៍ពិសេស អ.ស.ប ស្តីពីស្ងានភាពសិទ្ធិមនុស្ស និងពិភាក្សាការងារនៅទីស្តីការក្រសួង ។

ក្នុងនោះដែរ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះការចុះអនុស្សរណៈរវាងរាជរដ្ឋាបាល និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងជម្រាបជូនអំពីការរីចម្រើនរបស់កម្ពុជាគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពអង់អាចរបស់សម្តេចអគ្គមហាសេនាបតីតេជោជានាយករដ្ឋមន្ត្រី រក្សាបាននូវសន្តិភាព លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្ថេរភាពនយោបាយ និតិរដ្ឋ ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦នៃរដ្ឋសភា ដែលបានប្រព្រត្តិទៅដោយសេរី និងយុត្តិធម៌កាលពីថ្ងៃ២៩ ខែកក្តដា ឆ្នាំ២០១៨ និងមានប្រជាជនពលរដ្ឋចំនួន ៨៣.២% បានចេញទៅបោះឆ្នោត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមទៀថា បញ្ហាវិស័យដីធ្លី និងសំណង់ ក្នុងនោះការចុះបញ្ជីដីសម្រេចបានប្រមាណ៥លានក្បាលដី ស្មើនឹង៧១% នៃក្បាលដីសរុបចំនួនប្រមាណ៧លានក្បាលដី សំដៅផ្តល់នូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងជាទុនជូនប្រជាពលរដ្ឋ ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចបាន ២៤ សហគមន៍ដែលចូលរួមការពារនូវអត្តសញ្ញាណ ទំនៀមទំលាប់ និងប្រពៃណីល្អរបស់ជនជាតិដើមភាគតិត។ ហើយចំពោះកាសោះស្រាយវិវាទដីធ្លីត្រូវបានចាត់ចែងដោយឈរលើគោលការណ៍ច្បាប់ និងការគោរពសិទ្ធិមនុស្សជាសកល ដោយទទួលបានលទញធផលវិជ្ជមានជាច្រើននាំមកនូវការសាទរពិប្រជាពលរដ្ឋនិងភាពសុខដុមនៃសង្គម ។

សូមបញ្ជាក់ផងដែរថា លោកស្រី រ៉ូណា ស្មីត បានបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកទី០៦ រយៈពេល ១១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here