សម្តេចហ៊ុន សែន ផ្ដាំឲ្យចៅហ្វាយខេត្តកណ្តាល មើលគ្រួសារដែលរងគ្រោះថ្នាក់លិចទូកស្លាប់កូន៣នាក់នោះផង

0
1085

(ភ្នំពេញ) នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងឱកាសបន្តចុះជួបសំណេះសំណាលជាមួយ កម្មករនិយោជិតជាង៦៧០០នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចពិតជាមានការសោកស្ដាយណាស់ សោកនាដកម្មមួយបានកើតឡើង មួយគ្រួសារ កូន៣នាក់ ស្លាប់ទាំង៣ ហើយសម្ដេចបានផ្ដាំផ្ញើឲ្យលោកម៉ៅ ភិរុណ ចៅហ្វាយខេត្តកណ្តាល ចុះមើល និងជួយទំនុកបម្រុងដល់គ្រួសារដែលរងគ្រោះថ្នាក់លិចទូក ស្លាប់កូន៣នាក់នេះផង។


សូមរំលឹកថា សោកនាដកម្មមនុស្សមួយគ្រួសារបានលិចទូកកណ្តាលទន្លេ ស្លាប់បងប្អូនបង្កើត៣នាក់ ផ្អើលដល់សម្ដេចនាយករដ្ឋមន្រ្តី
ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅក្នុងន្លេបាសាក់ ភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ហើយសាកសព ទើបរកឃើញទាំងអស់ នារំលងអាធ្រាតឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here