ចាប់រំលោភកូនស្រីបង្កើត អាយុ១០ឆ្នាំ បានសំរេចជាច្រើនលើក​ត្រូវសមត្ថកិច្ចអាវុធហត្ថចាប់ឃាត់ខ្លួន នៅស្រុករលាប្អៀរ

0
344

ខេត្តកំពង់ឆ្នាំង៖ ឪពុកតិរច្ឆានម្នាក់ ត្រូវកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួន ពីបទរំលោភសេពសន្ឋវៈលើអនិតិជន ដែលត្រូវកូនស្រីបង្កើត ​របស់ខ្លួន បានសម្រចជាច្រើនលើក ។ ដោយសារតែទ្រាំនឹងទង្វើដ៍ថោកទាបរបស់ឪពុកតិរច្ឆានមិនបាន
​ក៍សំរេចចិត្តទាំងតឹងតែង រត់ទៅប្តឹងសមត្ថកិច្ច អោយធ្វើការឃាត់ខ្លួនតែម្តង កាលពីវេលាម៉ោង៦ៈ០០នាទីល្ងាច ថ្ងៃទី៣០ខែតុលាឆ្នាំ ២០១៨ ស្ថិតនៅក្នុងរស់នៅភូមិជ្រលងកក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឯល វន្ថា ហៅឡោក គឹមលាង អាយុ៥៨ឆ្នាំ
ជាយោធាចូលនិវត្តន៍ រស់នៅភូមិជ្រលងកក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ នៅថ្ងៃទី២៩ខែតុលាឆ្នាំ ២០១៨ ការិយាល័យជំនាញ កងរាជអាវុធហត្តខេត្តកំពង់ឆ្នាំង បានទទួលពាក្យបណ្តឹង ពីជនរងគ្រោះឈ្មោះ(ស ស ផ ណ) ភេទស្រីអាយុ១០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិជ្រលងកក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្តឹងឪពុកបង្កើតខ្លួន បានចាប់រំលោភសេពសន្ថវៈ កាលពីឆ្នាំ២០០៨ ។

មករហូតដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅម៉ោង១១យប់ ចំណុចផ្ទះខ្លួនលុះដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ទើបកូនប្រាប់ម្តាយបង្កើតខ្លួនថា ឪពុកចាប់រំលោភជាញឹកញាប់ ម្តាយក៏សម្រេចចិត្ត នាំកូនស្រីរត់គេចខ្លួនពីផ្ទះចោលប្តី ទៅប្តឹងវិទ្យុ ABC នៅភ្នំពេញ ឲ្យជួយរកយុត្តិធម៌ក្នុងរឿងនេះផង វិទ្យុABC ក៏នាំឲ្យមកប្តឹង កងរាជអាវុធហត្ថរាជធានី ក៏បញ្ជូនមកឲ្យប្តឹង នៅកងរាជអាវុធហត្ថផ្ទៃប្រទេស និងបញ្ជូនឲ្យមក កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីចាត់វិធានការ
តាមផ្លូវច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here